This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Thursday, February 9, 2012

​ជន​ដែល​គួរ​សេពគប់​(១(ជួន ណាត)

​ជន​ដែល​គួរ​សេពគប់​(១
​ (​ពាក្យ​៧)
​បុគ្គល​ពុំគួរ​សេព​គប់មិត្រ​ចិត្ត​បាប​ទុច្ចរិត​អាក្រក់​ក្រៃ​
​បុរសេ​អធម​(២)​ឥត​តម្លៃ​លាមក​ចង្រៃ​កុំ​សេព​គប់​។​
​គួរ​សេពគប់​តែ​មិត្រ​កល្យាណ​មានចិត្ត​ក្សេមក្សាន្ត​ឥត​ឧបទ្រព​
​បុរស​ឧត្តម​សម​ទាំងគ្រប់​គួរតែ​សេពគប់​កុំ​បោះបង់​។​
​គប់​ពាល​ពាល​នាំទៅរក​ខុស​គប់​ប្រាជ្ញ​ជា​ប្រុស​កាន់​ពេញអង្គ​
​ឬ​ស្រី​ដែល​មាន​ចិត្ត​ផ្ចិតផ្ចង់​ស្លូតត្រង់​ថា​ត្រង់​ទៅ​រក​ត្រូវ​។​
​រី​ការ​សេពគប់​នេះ​តែង​ឆ្លង​ទោះ​ឥត​បំណង​ឲ្យ​ខុស​ផ្លូវ​
​ក៏​តែង​ដិតដោយ​តាម​គ្នា​ទៅ​ពុំ​នៅ​តាម​ធម្មតា​ឡើយ​។​
​មនុស្ស​ខ្ចក​ឃ្វាល​សេះ​ឥតខ្ច​កសោះ​សេះ​បោះជំហាន​តាម​រឿ​យៗ​
​ដោយ​វា​ហាត់​ត្រាប់​ពុំ​កន្តើយ​ពុំ​យូរលង់​ឡើយ​ទៅទៀត​ដែរ​។​
​ព្រោះ​វា​ហាត់​ធ្វើតាម​គង្វាល​ជាល​រាល​ឲ្យ​ចិត្ត​វាងា​កបែរ​
​វា​ដើរ​ប៉ាក់​ពើក​ប៉ាក់​ពើក​ដែរ​ព្រោះ​តែ​យល់​ថា​គេ​បង្ហាត់​។​
​ទោះបី​ជាតិ​ឈើ​ជាតិ​លតា​វា​សេពគប់​គ្នា​ត្រាតែ​កាត់​
​ឆ្លង​តាម​គ្នា​វា​មិន​បាច់​ហា​ត់​រែង​បាត់​ភាព​ដើម​ខ្លះ​ពុំ​ខាន​។​
​ជាតិ​ល្វីង​លាយ​គ្នា​នឹង​ជាតិ​ផ្អែម​ធ្វើ​ជា​បង្អែម​ប្រើការ​បាន​
​ព្រោះ​ការ​សេពគប់​អាច​រុញច្រាន​ភាព​ដើម​ប៉ុន្មាន​ឲ្យ​ប្រែក្លាយ​។​
វត្ត​ឧណ្ណាលោម ក្រុងភ្នំពេញ ថ្ងៃ​អង្គារ៍​ទី​២៣​ក​ក្កដាព​.​ស​២៥១២,​គ​.​ស​១៩៦៨
​សម្តេច​ព្រះសង្ឃរាជ​ ជួន​ ណាត ជោត​ញ្ញា​ណោ​
​-​(១) ចំណងជើង​កំណាព្យ​នេះក្រុម​និពន្ធ​របស់ cambodiaexpressnews.com ​ជា​អ្នក​ដាក់​ព្រោះ​
សំណៅ​ដើម​សរសេរ​ដៃ​របស់​សម្តេច​ព្រះសង្ឃរាជ​ជួន​ណាត​ពុំ​បាន​ដាក់​ចំណង​ ជើងទេ​។​ ព្រះអង្គ​
សរសេរ​ថា​ពាក្យកាព្យ​ឲ្យ​ងាយ​ចាំ​សំរាប់​ព្រះ​ពុទ្ធោ​វាទ ប្រាប់​អំពី​ជន​ដែល​គួរ​សេពគប់ និង ​មិនគួរ
​សេពគប់​។​
​-​(២) អាន​ថា​អៈ​ធំ ដូច​និយម មធ្យម​ដែរ កុំ​ថា​អធិ​ម​

Ramayana - The Epic