This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Sunday, March 4, 2012

សម័យ ​ឥឡូវ ​


សម័យ ​ឥឡូវ​
​សម័យ​ឥឡូវ​
មនុស្ស​ខ្លះ​បែកផ្លូវ​
ប្រុស​ក្លែង​ធ្វើ​ស្រី​
​បង្ហាញ​ឫ ​ករាង​
ដំណើរ​ល្វត​ល្វៃ​ ​
ឱ្យ​គេ​បេតី​
​ ​
ឱ្យ​គេ​មុសា ។​ ​
​ប្រុស​ តែងខ្លួន​ស្រី​ ​
តែង​ដើម្បី​អ្វី​ ​
ដើម្បី​ស្នេហា​
​តែ​មិន​យល់​សោះ​ ​
ល្បិចកល​មាយា​
​ឬ​ក៏​ប្រាថ្នា​
​ ​
រក​ការ​ថ្នាក់​ថ្នម ។​ ​
​ធម្មជាតិ​តាក់តែង​
ឱ្យ​មនុស្ស​ប្រឡែង​
ឱ្យ​មនុស្ស​ជំពាក់​
​ស៊ី​ជក់​គ្រឿងញៀន​
មនុស្ស​ឃ្លាន​រួម​រក្ស​
​មនុស្ស​ចង់​ញ័រញាក់​
​ ​
មនុស្ស​ចង់​ប្រកាច់ ។​
​មនុស្ស​ប្រុស​ភេទ​ប្តូរ​
ព្រោះ​តែ​ចង់​ប្រូ​ ​
បង្អួតរាង​សាច់​
​កាច់ឫ​កម្ញិ​កម្ញ៉​ក់​ ​
ដូច​ស្រី​ទាំង​អាចម៍​
ប្រុស​ខ្លះ​ប្រកាច់​
​ ​
ដាច់​ដោយ​សម្រស់ ។​
​សម័យ​ ឥឡូវ​ ​
ពិបាក​ពេក​កូវ​
មើល​មិន​យល់​អស់​
​មើល​មិន​ដឹង​ស្រី​ ​
មើល​មិន​ដឹង​ប្រុស​ ​
មើល​មិន​ដឹង​អស់​
របស់​កាឡៃ ។​ ​
(ត្រដេវវិច)

បើធ្វើនាម៉ឺន​


បើធ្វើនាម៉ឺន

បើអ្នកមានយស
មានសក្តិខ្ពង់ខ្ពស់
គាប់នឹងរាជការ
ធ្វើធំធ្វើថី
មន្ត្រីមានត្រា
ព្រះហ្លួងឧញ៉ា

សាលាកុង្សីយ៍ ។

ចេះច្បាប់បារាំង
កុំភ្លេចសច្ចំ
កតញ្ញូខន្តី
កុំឆ្មើងហួសមាឌ
ភ្លេចញាតិប្រុសស្រី
ជំនុំកាត់ក្តី

យកឧបេក្ខា ។

កុំកាន់សីហលោ
កុនកាន់លោភោ
ទោសោមោហា
កុំជក់អាភៀន
កុំឃ្លានផឹកស្រា
កុំស្អប់ត្រង់ណា

សច្ចាយកត្រង់ ។

កុំដៀលអ្នកស្រែ
ត្រកូលឯងខ្មែរ
កុំប្រែក្រឡាស់
ក្រឡេកឃើញគុណ
ទន់ខ្លួនសំពះ
កុំធ្វើអ្នកណាស់

កុំត្មះអ្នកក្រ ។

អ្នកកុំភ្លេចគុណ
គ្រូលេខនព្វន្ត
គ្រូសូត្រអក្សរ
កុំចាប់ដៃទាញ
គំនាប់ងក់ក
កុំជជែកត

សើមិត្តសម្លាញ់ ។

រាស្ត្រចូលជ្រក
កុំថាគេថោក
កុំអើឯងអញ
ពាក្យពុំពីរោះ
គេកើតមួខ្នាញ់
គេដៀលផ្ចាលផ្ចាញ់

អន្តរាយកេរ្តិ៍ឈ្មោះ។



(ភិរម្យ ង៉ុយ)

Ramayana - The Epic