This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Thursday, July 26, 2012

នាំ​គ្នា​ផ្អើល​ទិញ​ទឹក​ភេសជ្ជៈ​គោ​ជល់​លាយ​ជាមួយ​ទឹក​ឃ្មុំ​ផឹក​ដើម្បី​កុំ​ឲ្យ​ឆ្លង​វីរុស​អ៊ីវី​៧១​


ស្រប​ពេល​ដែល​មេរោគ​អ៊ីវី​៧១​កំពុង​បន្ត​សកម្ម​ភាព​រាត​ត្បាត​ដល់​កុមារ និង​ប្រជា​ពល​រដ្ឋ​កម្ពុជា ហើយ​ចំ​ពេល​ក្រសួង​អប់​រំ​ យុវ​ជន​ និង​កីឡា​បាន​ប្រកាស​ឲ្យ​សាលា​នៅ​រាជ​ធានី​ភ្នំពេញ​និង​តម្រូវ​ឲ្យ​ខេត្ត​មួយ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​បិទ​ទ្វារ​សាលា​រៀន​ជា​បន្ត​បន្ទាប់​ផង​ដែរ​នោះ ​ ក៏​មាន​ពាក្យ​ចចាម​រ៉ាម​មក​ថា​ ប្រជា​ជន​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​នាំ​គ្នា​ផ្អើល​ទិញ​ទឹក​គោ​ជល់​លាយ​ជាមួយ​ទឹ​ក​ឃ្មុំ​យក​មក​ផឹក​ដើម្បី​កុំ​ឆ្លង​វីរុស​អ៊ីវី​៧១។​ តើ​ពាក្យ​ចចាម​រ៉ាម​ដែល​គេ​លើក​ឡើង​នោះ ជា​ការ​ពិត​ដែរ​ឬ​ទេ?​ ដើម្បី​ជ្រាប​កាន់​តែ​ច្បាស់​សូម​លោក​អ្នក​តាម​ដាន​ជា​មួយ​គេហ​ទំព័រ​សុខ​ភាព​កម្ពុជា។​

រូបភាពគេហទំព័រសុខភាពកម្ពុជា

ខណៈ​ពេល​ដែល​មេរោគ​អ៊ីវី៧១​ បាន​នឹង​កំពុង​តែធ្វើ​​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ ជា​ពិសេស​ចំពោះ​ឪពុក​ម្តាយ​ដែល​ស្រឡាញ់​កូន​តូចៗ​របស់​ខ្លួន​នោះ បាន​ធ្វើ​ឲ្យ​ព័ត៌​មាន​នៃ​ការ​ឆ្លង​មេរោគ​នេះ កាន់​តែ​ល្បីគ្រ​ប់​ទិស​ទី​ ហើយ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ និង​ពាក់​ព័ន្ធ​ទាំង​អស់​ បាន​នឹង​កំពុង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ដើម្បី​ធ្វើការ​ផ្សព្វ​ផ្សាយ​ឲ្យ​ប្រជា​ពល​រដ្ឋ​ទូទៅ ត្រូវ​ចេះមើ​ល​កូនៗ​របស់​ខ្លួន​ ដោយ​ប្រុង​ប្រយ័ត្ន​ជា​ទី​បំផុត។​
ជាមួយ​នឹង​ការ​ផ្សព្វ​ផ្សាយ ក៏​ដូច​ជាការ​ប្រកាស​ពី​ក្រសួង​សុខា​ភិបាល​នូវ​ការ​រីក​រាល​ដាល​ការ​ឆ្លង​មេរោគ​ខាង​លើ​នេះ​ បាន​ធ្វើ​ឲ្យ​ជន​ខិល​ខូច​មួយ​ចំនួន ឆ្លៀត​យក​ឱកាស​នេះ ទៅ​បំផុស​បំផុល នូវ​ព័ត៌​មាន​មិន​ពិត ដោយ​បាន​និយាយ​តៗ​គ្នា​ថា​ ត្រូវ​ទិញ​ទឹក​ភេស​ជ្ជះ​គោ​ជល់ និង​ទឹក​ឃ្មុំដើម្បី​លាយ​គ្នា​

ស្ដ្រីអា


ជា​ទូទៅ​ស្ដ្រី និង​បុរស​ក្រោយ​ពេល​រៀប​អាពាហ៍ពិពាហ៍​រួច​តែងតែ​ប្រាថ្នា​ចង់បាន​បុត្រ​ធីតា​ដើម្បី​ក្លាយ​ទៅជា​ក្រុម​គ្រួសារ​មួយ​យ៉ាង​ពិត​ប្រាកដ​ដែល​ប្រកប​ទៅដោយ​សុភមង្គល​នៅក្នុង​សង្គម។ ប៉ុន្ដែ​បំណង​ប្រាថ្នា​ទាំងនេះ​មិនអាច​ក្លាយ​ទៅជា​ការ​ពិត​ទាំងអស់​បាន​នោះ​ទេ។ ការ​ដែល​មិន​មាន​កូន ឬ​អា​នេះ​អាច​បណ្ដាល​មក​ពីស្ដ្រី​ជា​ភរិយា ហើយ​ក៏អាច​បណ្ដាល​មកពី​បុរស​ជា​ស្វាមី​ផង​ដែរ។ មាន​ស្ដ្រី​មួយ​ចំនួន​ទៀត​ក៏មាន​បញ្ហា​គ្មានកូន​តាំង​តែ​ពី​កំណើត​មក​ផង​ដែរ។


រូបភាពទស្សនាវដ្ដីសុខភាពយើង
ដើម្បី​ឱ្យ​ជ្រាប​ច្បាស់​អំពី​មូល​ហេតុ​នៃ​ស្ដ្រីអា ទស្សនាវដ្ដី សុខភាពយើង បាន​ធ្វើការ​សម្ភាសន៍​ជាមួយ​លោក​សាស្ដ្រា​ចារ្យ វេជ្ជបណ្ឌិត លៀង ច័ន្ទរិទ្ធ ឯកទេស​រោគស្ដ្រី និង​សម្ភព​នៃ​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរ​សូវៀត។
អត្ថន័យ​របស់​ស្ដ្រីអា
ពាក្យថា <<ស្ដ្រីអា>> គឺចង់​សំដៅ​ទៅ​លើ​ស្ដ្រីដែល​គ្មាន​លទ្ធភាព​ក្នុងការ​បង្កើត​កូន​បាន។ ស្ដ្រីអា​មាន​ជាពីរ​ប្រភេទ​គឺ​ស្ដ្រី​ដែល​មិន​អាច​មានកូន​ពី​កំណើត និង​មួយទៀត​គឺស្ដ្រី​ដែល​អាច​មានកូន​បាន​តែកូន​នោះ​ចេះ​តែ​មិន​នៅ ចេះតែ​រលូត​ជាដើម។ ម្យ៉ាង​វិញទៀតនោះ​អាច​បណ្ដាល​មកពី​ភាព​មិន​ប្រក្រតី​របស់​ស្ដ្រី​តាំងតែ​ពី​កំណើត​ដែល​ធ្វើឱ្យ​ស្ដ្រី​មិនអាច​ធ្វើការ​បន្ដពូជ​បាន​ មិនអាច​ទម្លាក់​ស៊ុត​បាន ដែលជា​កត្ដា​ធ្វើឱ្យ​ស្ដ្រី​ឈាន​ទៅរក​ភាព​មិនអាច​ពពោះ និង​គ្មានកូន​បាន។ មានស្ដ្រី​មួយ​ចំនួន​ទៀត​គ្មានកូន​អស់រយៈ​ពេល​ជាច្រើន​ឆ្នាំ​ដែល​ធ្វើឱ្យ​ស្ដ្រីគិត​ថា​ខ្លួន​មិនអាច​មានកូន​បានទេ ស្រាប់តែ​ពេល​មួយនោះ​ស្ដ្រីអាច​មាន​កូន​បាន​ដែល​បណ្ដាល​មកពី​កត្ដា​ជាច្រើន​ដែល​ធ្វើ​ឱ្យ​ស្ដ្រី​ក្លាយ​ជា​បែប​នេះ។

បទពិសោធន៍​អ្នកជម្ងឺ​ធ្លាក់ស និង​ជម្ងឺ​រលាក​ទ្វារមាស


ជម្ងឺ​ធ្លាក់ស និងជម្ងឺ​រលាក​ទ្វារមាស​កំពុងតែ​មានការ​រីករាលដាល​យ៉ាងខ្លាំង ពេលនេះ​ជម្ងឺនេះ​ក៏បាន​បង្កផល​ប៉ះពាល់​យ៉ាង ធ្ងន់ធ្ងរ​សម្រាប់​ស្ដ្រី ដូចជា​ធ្វើឱ្យ​ឈឺ​ចុកចាប់​នៅខាង​លើថ្ងាស​ទ្វារមាស ចុះទម្ងន់ អស់​កម្លាំង ឧស្សាហ៍​ងងឹតមុខ និង​ពិបាក​នៅក្នុង ការ​រួមភេទ​ជាដើម។ ជាពិសេស​ជម្ងឺ​ទាំងនេះ​អាចឆក់​យកជីវិត​របស់​អ្នកជម្ងឺ​បានថែម​ទៀតផង បើសិន​ជាអ្នក​ជម្ងឺ​មានការ​ធ្វេសប្រហែស​មិនធ្វើ​ការ​ព្យាបាល​ទាន់ពេល​វេលា​ទេនោះ។ 

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានជួប​ជាមួយ​កញ្ញា ស. អ រស់នៅ​ទីក្រុង​ភ្នំពេញ អាយុ​២៥ឆ្នាំ បានចែក​រំលែក​បទពិសោធន៍ អំពី​ជម្ងឺ​ធ្លាក់ស និង​ជម្ងឺ​រលាក​ទ្វារមាស ដើម្បី​ឱ្យស្ដ្រី​គ្រប់រូប​បានជ្រាប​បន្ថែមទៀត​អំពី​ផលវិបាក​នៃជម្ងឺ​នេះ។
កញ្ញា ស. អ បាន​រៀបរាប់​ឱ្យដឹង​ថា នាង​មិនដឹង​ថានាង​កើតជម្ងឺ​នេះ​តាំងពី​ពេលណា​នោះទេ គ្រាន់តែ​ចាប់​អារម្មណ៍ ឃើញថា​ឈាម​រដូវ​គឺមាន​ក្លិន​មិនល្អ ហើយ​មានធ្លាក់​ទឹកសៗ ដែលកាល​ពីមុន​មិនដែល​ធ្លាប់មាន​អាការ​បែបនេះ​ឡើយ។ ដូចនេះ​ហើយ ទើប​ធ្វើឱ្យ​នាង ស. អ សម្រេចចិត្ដ​មកជួប​ជាមួយ​អ្នកជំនាញ ហើយក៏​បានពិនិត្យ​ឃើញថា​នាងកើត​មានជម្ងឺ​ធ្លាក់ស និង​ជម្ងឺ​រលាក ទ្វារមាស​កម្រិត​ស្រាល។ ឥឡូវនេះ​នាង​កំពុងតែ​ទទួល​សេវា​ថែទាំ​សុខភាព​នៅសមាគម​សុខភាព​គ្រួសារ​កម្ពុជា​រ៉ាក់។ កញ្ញា ស. អ បាន​រម្លឹក​ថា នាង​តែងតែ​ធ្វើការ​សម្អាត​ទ្វារមាស​ជានិច្ច​មិនដែល​ធ្វេស​ប្រហែស​ឡីយ តែ​មិងដឹង​ជាមូលហេតុ​អ្វី ទើប​បណ្ដាល​ឱ្យកើត​មាន​ជម្ងឺ​ទាំងនេះ។

ជម្ងឺ​ចម្លែក​ ឬ​ជម្ងឺ​អ៊ីវី​៧១​: បទ​សម្ភាសន៍​ជា​មួយ​លោក​វេជ្ជ​បណ្ឌិត​ លី​ ចេង​ហ៊ុយ​


រយៈ​ពេល​៣​ខែ​ចុង​ក្រោយ​នេះ មាន​ការ​លេច​ឡើង​នូវ​ជម្ងឺ​ថ្មី​ដ៏​កាច​សាហាវ​មួយ​ ដែល​ពុំ​ធ្លាប់​មាន​នៅ​កម្ពុជា​ បាន​សម្លាប់​កុមារ​កម្ពុជា​យ៉ាង​ហោច​ណាស់​៦៤នាក់​ហើយ។ ថ្មីៗ​នេះ​ មាន​ការ​ឲ្យ​ដឹង​ថា ជម្ងឺ​នេះ​គឺ​បណ្តាល​មក​ពី​មេរោគ​ម្យ៉ាង​ គឺ​អង់​តេរ៉ូ​វីរុស​៧១​ ឬ​វីរុស​អ៊ី​វី៧១​ (Enterovirus-71 ឬ​ EV71) ។​ ខាង​ក្រោម​នេះ​គឺ​ជា​បទ​សម្ភាសន៍​រវា​ង​គេហ​ទំព័រ​សុខ​ភាព​កម្ពុជា​ជាមួយ​លោក​វេជ្ជ​បណ្ឌិត​ លី​ ចេង​ហ៊ុយ៖​













លោក​វេជ្ជ​បណ្ឌិត​ លី​ ចេង​ហ៊ុយ​
1 . តើ​ជម្ងឺ​អាថ៌​កំបាំង​ដែល​កំពុង​សម្លាប់​កុមារ​កម្ពុជា​នេះ​រាល​ដាល​នៅ​កម្ពុជា​តាំង​ពី​ពេល​ណា​មក?​
វេជ្ជ​បណ្ឌិត​ លី ចេង​ហ៊ុយ 

ពី​គ្រូ​បង្រៀន​គួរ​ភាសា​អង់គ្លេស​មក​ជា​ប្រធាន​សាខា​ធនាគារ ANZ Royal លោក ឆេង ណូរ៉ា


ស្ថិត​ក្នុង​ឈុត​សម្លៀក​បំពាក់​អាវ​ធំ​ ក្រវាត់​ក​ស្អាត​ហំ​ហាន អង្គុយ​ធ្វើ​ការ​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់​យ៉ាង​ទាន់​សម័យ​ បុរស​ម្នាក់​នេះ​ គឺជា​ប្រធាន​សាខា​ធនាគារ ANZ Royal។ ដើម្បី​អភិវឌ្ឍ​ឲ្យ​បាន​ក្លាយ​ជា​មនុស្ស​ជោគជ័យ​ដូច​ថ្ងៃ​នេះ​ វា​មិន​មែន​បាន​មក​ដោយ​ឯក​ឯង​ ដូច​ព្រេង​សំណាង​ធ្លាក់​ពី​លើ​មេឃ​នោះ​ទេ​។​

ឱកាស សម្រាប់សិស្ស ក្រីក្រក្នុងការពង្រីកចំណេះដឹង


សិស្សានុសិស្ស​ ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​វិទ្យាល័យ​ទូទាំង​ប្រទេស បាន​ចូល​សិក្សា​នៅ​សាកល​វិទ្យាល័យ​នានា​តាម​រយៈ​អាហារូបករណ៍ ឬ​បង់​ប្រាក់​ជាដើម​។ សិស្ស​ដែល​មាន​និទេ្ទស​ប្រឡង​ល្អ​ អាច​ទទួល​បាន​អាហារូបករណ៍​ចូល​រៀន​នៅ​សាកល​វិទ្យាល័យ​ដោយ​ឥត​បង់​ ប្រាក់​ ឬក៏​បង់​ទៅ​តាម​កម្រិត​នៃ​និទេ្ទស​របស់​ពួក​គេ​។ សិស្ស​មួយ​ចំនួន ដែល​ឪពុក​ម្ដាយ​មាន​ជីវភាព​ធូរធារ ក៏​មាន​លទ្ធភាព​បង់ថ្លៃ​សិក្សា​នៅ​សាកលវិទ្យាល័យ​ផង​ដែរ​។ ចុះ​ចំណែក​ឯ សិស្ស​ក្រីក្រ​ជា​ច្រើន​ទៀត ដែល​គ្មាន​លទ្ធភាព​បន្ដ​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ តើ​​ពួក​គេ​ត្រូវ​អស់​ឱកាស​ហើយ​មែន​ទេ​?

Ramayana - The Epic