បើអ្នកមានយស
|
មានសក្តិខ្ពង់ខ្ពស់
|
គាប់នឹងរាជការ
|
ធ្វើធំធ្វើថី
|
មន្ត្រីមានត្រា
|
ព្រះហ្លួងឧញ៉ា
|
|
សាលាកុង្សីយ៍ ។
|
|
ចេះច្បាប់បារាំង
|
កុំភ្លេចសច្ចំ
|
កតញ្ញូខន្តី
|
កុំឆ្មើងហួសមាឌ
|
ភ្លេចញាតិប្រុសស្រី
|
ជំនុំកាត់ក្តី
|
|
យកឧបេក្ខា ។
|
|
កុំកាន់សីហលោ
|
កុនកាន់លោភោ
|
ទោសោមោហា
|
កុំជក់អាភៀន
|
កុំឃ្លានផឹកស្រា
|
កុំស្អប់ត្រង់ណា
|
|
សច្ចាយកត្រង់ ។
|
|
កុំដៀលអ្នកស្រែ
|
ត្រកូលឯងខ្មែរ
|
កុំប្រែក្រឡាស់
|
ក្រឡេកឃើញគុណ
|
ទន់ខ្លួនសំពះ
|
កុំធ្វើអ្នកណាស់
|
|
កុំត្មះអ្នកក្រ ។
|
|
អ្នកកុំភ្លេចគុណ
|
គ្រូលេខនព្វន្ត
|
គ្រូសូត្រអក្សរ
|
កុំចាប់ដៃទាញ
|
គំនាប់ងក់ក
|
កុំជជែកត
|
|
សើមិត្តសម្លាញ់ ។
|
|
រាស្ត្រចូលជ្រក
|
កុំថាគេថោក
|
កុំអើឯងអញ
|
ពាក្យពុំពីរោះ
|
គេកើតមួខ្នាញ់
|
គេដៀលផ្ចាលផ្ចាញ់
|
|
អន្តរាយកេរ្តិ៍ឈ្មោះ។
|
|
|
|
(ភិរម្យ ង៉ុយ)
|
|
No comments:
Post a Comment