ខ្មែរសាមគ្គី
និពន្ធដោយ៖ លោក យុន សុគុណ្ណា
2012-01-31
១. ខ្មែរគឺជាពាក្យតែមួយម៉ាត់ ល្អពន់ពេកក្តាត់យ៉ាងអស្ចារ្យ
គ្រប់ជាតិទាំងអស់លើលោកា ក៏គ្មានសាសន៍ណាដូចជាខ្មែរ។
២. ខ្មែរល្អទាំងឫក និងមាយាទ ខ្មែរខំខ្មីឃ្មាតរក្សាថែ
ពូជពង្សត្រកូលកេរ្តិ៍ឈ្មោះខ្មែរ ខ្មែរនៅតែស្នេហ៍ជាតិគ្មានពីរ។
៣. ខ្មែរស្រឡាញ់ខ្មែរខ្មែរនឹងរស់ ខ្មែរមិនបាត់ឈ្មោះពីប្រថពី
ឱខ្មែរអើយខ្មែរចូរសាមគ្គី ខ្មែរមានជីវីមិនបង់បាត់។
៤. ខ្មែរអើយចូរអ្នកខំថែរថួន ជាតិខ្មែរអោយមួនកុំអោយខ្ចាត់
បើអ្នកភ្លេចខ្លួនជាតិនឹងភ្លាត់ ដូច្នេះប្រយ័ត្នគ្រប់វេលា។
៥. ខ្ញុំជាកូនខ្មែរកើតដីខ្មែរ ខ្ញុំរក្សាកេរ្តិ៍ដោយពុះពារ
ឱខ្មែរអើយខ្មែរចូរសាមគ្គា រក្សាប្រជាជាតិអោយគង់។
៦. ចូរពួតដៃគ្នារួមកំលាំង ខិតខំតតាំងហើយទ្រទ្រង់
ប្រជាជាតិយើងអោយគង់វង្ស ចូរខ្មែរស្មោះត្រង់ជាតិជានិច្ច៕








Cambodian Riel Converter
No comments:
Post a Comment