Wednesday, April 11, 2012

កំណាព្យ

កំណាព្យ

ពូជ គឺ គំនិត

ពូជ គឺ គំនិត និងចំណេះ វិជ្ជាវិសេសល្បីអស្ចារ្យ
កសាងប្រាង្គប្រាសាទសិលា វប្បធម៌ថ្លៃថ្លា...ចរិយាខ្មែរ។
កូនចៅជាន់ក្រោយកុំព្រងើយ របស់មានហើយត្រូវជួយថែ
ចេះកសាងខ្លួនខ្លាំងពូកែ កុំឲ្យចាញ់គេជាតិដទៃ។
អ្វីដែលនៅខ្វះមិនទាន់មាន ត្រូវតែខំរៀនគិតលកលៃ
ធ្វើឲ្យកើតឡើងទើបផុតភ័យ ពឹងជាតិដទៃមិនស្រួលទេ។
អ្វីដែលមិនល្អឬមិនសម ត្រូវតែកែផ្សំខំងាករេ
កែច្នៃឲ្យល្អមាំស្ថិតស្ថេរ ពេញនិយមគេត្រូវការវិញ។
អ្វីដែលអាក្រក់ខូចប្រយោជន៍ នាំឲ្យហិនហោចគ្មានចំណេញ
ត្រូវតែលះបង់វាចោលចេញ ស្វែងរកថ្មីវិញកុំអាល័យ។
យើងកសាងជាតិត្រូវសាមគ្គី រួបរួមមូលមីរថែតម្លៃ
វប្បធម៌ជាតិយើងឲ្យថ្លាថ្លៃ នឹងនាំគ្នាច្នៃលូតខ្ពស់ឡើង។
កុំឈ្លោះទាស់ទែងបាក់បែកគ្នា ជាតិកម្ពុជាយើងមិនថ្កើង
មេត្តាករុណាគ្នាច្រើនឡើង ទើបជាតិយើងថ្កើងឡើងវិញបាន។
បងប្អូនខ្មែរអើយភ្ញាក់រលឹក គគ្រេងគគ្រឹកកុំបីខាន
កសាងការពារជាតិឲ្យបាន កម្ពុជាក្សេមក្សាន្តអង្វែងទៅ៕
ភិក្ខុ ងិន ភេន

No comments:

Ramayana - The Epic