Tuesday, July 17, 2012

ឆុំស្គី,នូម(Chomsky, Noam)



លោក អាវរ៉ាម នូម ឆុំស្គី(Avram Noam Chomsky) (កើតឆ្នាំ១៩២៨) គាត់ជាសាស្ត្រាចារ្យ ផ្នែកភាសាវិទ្យា និងទស្សនវិទ្យា នៃវិទ្យាស្ថានបច្ចេកវិទ្យា ក្នុងតំបន់ ម៉ាសាជូសេតស៍ (Massachusetts)។ លោក ជាភាសាវិទូដ៏ល្បីល្បាញ់បំផុត និងបានធ្វើបដិវត្តន៍លើមុខវិជ្ជានោះ ដែល បានបោះពុម្ពផ្សាយជាសាធារណៈ ក្នុងឆ្នាំ១៩៥៧ ស្តីអំពី Monograph ដែលនិយាយពី (Syntactic Structures)របស់គាត់ ដែលទ្រឹស្តីនោះ បានពន្យល់អំពីទ្រឹស្តីកំណែទម្រង់ វេយ្យាករណ៍តាមជំនាន់។ លោក បានបន្តបោះពុម្ពតាមស៊េរីនៃសៀវភៅ និងអត្ថបទ ទាំងឡាយ ដែលនិយាយលម្អិត និងគាំទ្រនូវទ្រឹស្តីនោះរួមមាន៖


          -សៀវភៅអត្ថបទAspects of the theory of Syntax បោះពុម្ពឆ្នាំ ១៩៦៥។

-សៀវភៅអត្ថបទ Reflections on Language បោះពុម្ពឆ្នាំ ១៩៧៦។
-សៀវភៅអត្ថបទ Knowledge of  ពុម្ពឆ្នាំ Language បោះ១៩៨៦។
-សៀវភៅអត្ថបទ The Minimalist Program បោះពុម្ពឆ្នាំ ១៩៩៥។


ដោយមានភាពមិនចុះសំរុងគ្នា ទៅនឹងទស្សនៈនៃភាសាវិទ្យានោះ គួរតែគេ មើល
ឃើញថា ជាមែកធាងនៃការយល់ដឹងអំពីចិត្តវិជ្ជា ហើយលោក ឆុំស្គី (Chomsky) ក៏ បានក្លាយ  ជាអ្នក មានឥទ្ធិពលបំផុត ក្នុងការអប់រំផ្នែកទស្សនវិទ្យា និងចិត្តវិទ្យាផងដែរ។ លោក បានតវា ជំទាស់យ៉ាងខ្លាំងក្លា ចំពោះទស្សនៈផ្នែកភាសានិយម តាមរយៈការសិក្សា ភាសាអាស្រ័យទៅលើអ្វីដែលយើងបានសិក្សាភាសា តាមរយៈការដាក់បញ្ចូលគ្នា នូវពាក្យ ទាំងឡាយ ដោយមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ លោក ឆុំស្គី បានបង្ហាញថា បញ្ហានេះ មិនអាច ពន្យល់ថាយ៉ាងម៉េចបានឡើយ បន្ទាប់ពីការស្តាប់សូរពីរបី ដែលមានទំនាក់ទំនង គ្នា បន្តិបន្តួច ដែលក្មេងៗទាំងឡាយទទួលយក នូវសមត្ថភាពនៃការ ឆ្នៃប្រឌិត ដើម្បីយល់ ដឹង និងបង្កើតប្រយោគនានា តាមលក្ខណៈប្រយោគវេយ្យាករណ៍ទំាងឡាយ ដោយគ្មាន កំណត់។ លោក ឆុំស្គី បញ្ជាក់នូវភាពស្រដៀងគ្នា ដែលបានប្រើប្រាស់ ដោយភាសា នៃ មនុស្សជាតិទាំងឡាយផងដែរ (បើប្រៀបធៀប ទៅនឹងភាពទូលំទូលាយ នៃភាសា ស្រមើ លស្រមៃដោយឡែកពីគ្នា) ដែលគាត់ជឿថា វាកើតឡើងតាំងពីកំណើត មានឈ្មោះ ”វេយ្យាករណ៍សកល” ‘Universal Grammar’ ដែលមនុស្សទាំងអស់ បានប្រើប្រាស់តាំងពី កំណើត។ បញ្ហានេះ មិនត្រឹមតែពន្យល់ថា ហេតុអ្វីបានជា ភាសារបស់មនុស្សជាតិ ទាំង អស់មានភាពស្រដៀងគ្នាខ្លាំងប៉ុណ្ណោះទេ ថែមទាំងផ្តល់ពី របៀបដែលអាចឱ្យក្មេងៗ ទទួលយកផ្នែក នៃភាសានោះបានយ៉ាងឆាប់រហ័ស ហើយងាយ ស្រួលទៀតផង។ 
ឆុំស្គីគាត់ជាវាក្យក្មិន ផ្នែកនយោបាយដ៏មានឥទ្ធិពលម្នាក់ ហើយលោកក៏ប្រហែលជា អ្នកមានចំណេះដឹងដ៏ទូលំទូលាយ សម្រាប់នយោបាយរបស់លោក ផ្នែកភាសាវិទ្យាផងដែរ។
បាត់ដំបង,ថ្ងៃពុធ ទី២០ ខែមិថុនា ឆ្នាំ២០១២
ប្រែសម្រួលសេចក្តីជាភាសាខ្មែរដោយ ឌន សាម៉ី

No comments:

Ramayana - The Epic