បទលើកទង់ព្រះពុទ្ធសាសនា
១. សូមមើលទង់ជ័យ ឆព្វណ្ណរង្សី ដែលមានរស្មីភ្លឺស្រស់ល្អ
ខៀវលឿងក្រហម ព្រមទាំងពណ៌ស ហង្សបាទនិងពណ៌ដ៏ភ្លឺផ្លេក។
២.ប្រទេសតួចធំ បានស្ម័គ្រស្មាគមន៍
ជំនុំគ្នាច្រើនអនេក
ព្រមយករស្មី ព្រះពុទ្ធគួរត្រេក ប្រសើរពន់ពេកក្រៃកន្លង។
ព្រមយករស្មី ព្រះពុទ្ធគួរត្រេក ប្រសើរពន់ពេកក្រៃកន្លង។
៣.ធ្វើជាសញ្ញា ទង់ជ័យសាសនា នៃព្រះសម្ពុទ្ធធំចម្បង
ចូរយើងរាល់គ្នា យកចិត្តចាំចង់ នឹកដល់ព្រះអង្គជាអម្ចាស់។
៤.ទោះជាតិផ្សេងគ្ន ក៏ត្រូវដឹងថា សុទ្ធសឹងតែជាពុទ្ធសាសន៍
ចូរយើងសាមគ្គី ទាំងក្មេងទាំងចាស់ ប្រឹងប្រែងឱ្យណាស់គ្រប់ៗគ្នា។
៥.សូមសាសនាពុទ្ធ ថ្កុំថ្កើងបំផុត រុងរឿងវិសុទ្ធថ្លៃថ្លា
ហើយមានជ័យជោគ ផ្សាយពេញលោកា ដោយជនជ្រះថ្លាច្រើនសែនលាន។
៦.មានចិត្តស្នេហា គោរពបូជា ចំពោះព្រះធម៌ដ៏កល្យាណ
ទាំងមនុស្សទេវតា ស្នេហាគ្រប់ប្រាណ ប្រាថ្នាចង់បានសេចក្តីសុខ។
៧.យើងខេមរជាតិ នាំគ្នាខ្មីឃ្មាត កាន់ធម៌នឹងបានផុតទុក្ខ
រួបរួមសាមគ្គី ពីនេះទៅមុខ យើងនឹងបានសុខក្សេមក្សាន្តត្រាណ។
៨.ព្រមព្រៀងប្រព្រឹត្ត កាន់ធម៌សុចរិត ឆ្ពោះទៅកាន់ស្ថាននិព្វាន
ជាទីផុតទុក្ខ បានសុខក្សេមក្សាន្ត ជាតិយើងនឹងបានសោយសុខា។
ព្រះរាជនិពន្ធដោយសម្តេចព្រះមហាសុមេធាធិបតី(ជួន ណាត)។








Cambodian Riel Converter
No comments:
Post a Comment