Saturday, February 4, 2012

កិត្តិយស(ឡេវ កក្កដា)


កិត្តិយស​
- ផ្កា​ភ្ញី​សោភី​សម្រស់​ខ្ចី​​សកល​បេតី​តម្កើង​ផ្កា​
​សម្ផស្ស​ឆើតឆាយ​ល្អ​អស្ចារ្យ​​ឈ្ងុយ​ឈ្ងប់​នាសា​ក្លិន​ក្លែប​ភ្ងា ។​
- ទោះ​ល្អ​ដូច​ផ្កា​គង់​មិន​ស្ថិត​​ស្រពោន​ក្រៀម​ស្វិត​ចាក​ទង​លា​
​រុះ​រោយ​បោះចោល​តាម​អទ្ធា​​ធុងសំរាម​ជាទី​ចុងក្រោយ ។​
- រូប​មនុស្ស​សត្វ​ផ្តូច​ច្នោះ​ពិត​​ពេល​រស់​ខំ​គិត​ធ្វេស​បណ្តោយ​
​ស្វែងរក​កិត្តិយស​ទុកឱ្យ​​នាមរូប​ផ្ទុក​សោយ​ដោយ​កម្ម​ទុក្ខ ។​
- រូប​លោកវិនាស​រលួយ​ស្អុយ​​ដុត​ឆេះ​បង្ហុយផ្សែង​បាត់​មុខ​
​នាម​ចាំ​មិនយូរ​កប់​ក្នុង​យុ​គ​​តម្លៃ​មិន​ពុកផុយ​គឺ​អ្វី​? ។​
- គឺ​កិត្តិយស​មនុស្ស​បាន​​ស្វះស្វែង​សាង​ឋាន​ថែ​លោកិយ​
​សាង​ខ្លួន​គ្រួសារ​ជាតិ​ប្រិមប្រិយ​​កេរ្តិ៍ឈ្មោះ​ល្បាញ​ល្បី​ល្អ​មាំមួន​... ។​

ឡេវ កក្កដា​

No comments:

Ramayana - The Epic