Saturday, February 4, 2012

សក់​ពោត​(((((


សក់​ពោត​
-​សមសួន​អស់ទាស់​សក់​អូន​ហាយ​ឡាយ​​អូន​ខំ​តែង​កាយ​លាបថ្នាំ​ប្តូរ​ពណ៌​
​ឱ្យ​បង​រំភើប​ស្រៀវ​ស្រើប​ញាប់​ញ័រ​​​សក់​ពណ៌​ក្រហម​ថ្លៃ​ឆោម​មាសមេ ។​
-​មិន​ថា​អូន​ទេ​សម័យ​ឥឡូវ​​បើ​ទុក​សក់ខ្មៅ​គ្មាន​មន្ត​ស្នេហ៍​ទេ​
​ទាល់តែ​ហាយ​ឡាយ​ទើប​ស្អាត​ដាច់​គេ​​​ឆើតឆាយ​យេ​យេ​អ្នកនិ​យម៉ូត ។​
-​បង​សែនសប្បាយ​លើស​អស់​អ្វីៗ​​ពេល​ឃើញ​សក់​ស្រី​ពណ៌​ដូច​សក់ពោត​
​រាំរែក​ញាក់​គូទ​ចាក់​ក្បាច់​ហក់​លោត​​​ស្រៀវ​ស្រើប​រហូត​បង​ពេញចិត្ត​ណាស់ ។​
-​ដូច្នេះ​បង​ត្រូវខិតខំ​ប្រែង​ប្រឹង​​រក​ជី​តម្លឹង​ឱ្យបាន​ក្រែល​ក្រាស់​
​បំពោរ​អូន​ស្រី​កុំឱ្យ​អាម៉ាស់​​អូន​មិន​ក្រឡាស់​ពេល​មាស​ពេញ​ទូ ។​
-​បង​ចេះ​រលួយ​បង​ចេះ​វៃ​ឆ្លាត​​ជូត​មាត់​ឱ្យ​ស្អាត​កុំឱ្យ​ធុំ​ជូរ​
​ក្រែង​អ្នក​ក្រោម​ដឹង​ស្រែកជេរ​រអ៊ូ​​ក្រោក​ឡើង​តស៊ូ​នាំ​កើត​វរ​វឹក ។​

តូច រំលឹក​

No comments:

Ramayana - The Epic