ប្រសិនខ្ញុំបាទហ៊ាននិយាយ | |
- ប្រសិនខ្ញុំបាទហ៊ាននិយាយ | រៀបរាយពីរូបឆោមលោកស្រី |
ថារាងរាវក្លំសមបេតី | សំដីផ្អែមល្ហែមដូចទឹកល្ងូ ។ |
- ក្រឡេកទៅមុខមូលក្រឡង់ | ចិញ្ចើមចងចង់ដូចគំនូរ |
ដៃជើងទន់ល្វន់គន់គិតគូរ | មើលយូរចង់យំព្រោះល្អណាស់ ។ |
- បើថា"ផ្កាអើយ!ឆ្ងាយអ្វីម្ល៉េះ" | អ្នកបេះដូចបានឋានកៃលាស |
ប្រហែលលោកស្រីខឹងឬខ្មាស | ហើយច្បាស់ជាសើចធ្វើតោះតើយ ។ |
- ប្រសិនខ្ញុំហ៊ានថា"លោកស្រី" | រះដូចរស្មីបំភ្លឺត្រើយ |
នាំសត្វឲ្យហែលគ្រាន់បានស្បើយ | ល្ហែល្ហើយព្រោះចិត្តមានបំណង ។ |
(កេង វ៉ាន់សាក់) |
Sunday, March 11, 2012
ប្រសិនខ្ញុំបាទហ៊ាននិយាយ
Labels:
កំណាព្យ,
ប្រសិបបើខ្ញុំបានហ៊ាននិយាយ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment