Sunday, March 11, 2012

សក់


សក់

-សក់ដុះលំអអង្គកេសា
មនុស្សក្នុងលោកាស្នេហ៍សក់ស្និទ្ធ
ដុសក្អែលលាងលាបផ្លុំវែកសិត
អ៊ុតកាត់កើយកិតថើបបមបី ។
-សក់រួញសក់ស្លូតសុទ្ធត្រកាល
សក់ស្ថិតលើក្បាលប្រក្រតី
បើជួនជ្រុះធ្លាក់ជាក់អប្រិយ
ក្មេងចាសប្រុសស្រីខ្ពើមឆ្អើមឆ្អា ។
-ទោះដាច់ធ្លាក់ទើរលើភាជន៍មាស
គេឆ្កឹះគេវាសសូន្យចិន្តា
ម្ហូតម្ហាឈ្ងុយឆ្ងាញ់កម្រិតណា
សក់ចូលអសារក្អួតខ្ជាត់បាត់ ។
-ឱសក់គុណគាប់អភ័ព្វម៉្លេះ
ពេលធ្លាក់របេះប៉ើងរសាត់
សូម្បីម្ចាស់អ្នកស្អប់ពេកក្តាត់
ជិនណាយបោសផាត់លែងឱ្យបៀត ។
-គេខ្ញុំគ្រប់រូបគន់គិតចុះ
សក់ល្អថ្នមឆ្លុះសិតស្អាងសៀត
ចុងដាច់សល់ឫសដុះថ្មីទៀត
ម្តេចញតិស្អប់សក់ដែលជ្រុះទៅ?

(ឡេវកក្កដា)

No comments:

Ramayana - The Epic