Sunday, March 11, 2012

អនិច្ចាស្វាព្រៃ


អនិច្ចាស្វាព្រៃ

- ស្វាព្រៃផ្លេកផ្លោះហោះបំប្លោងប្រាណ
សង្ឃឹមសុខសាន្តលើឋានព្រឹក្សព្រៃ
មិនគួរណាមានព្រានចិត្តអប្រិយ
ចងចាប់ប្រល័យឲ្យក្ស័យសូន្យសុង ។
- ខំគេចពីមងទៅរងអន្ទាក់
គេចព្រានចិត្តយក្សទៅធ្លាក់អន្លង់
គេចពីអង្គប់ទៅជាប់ងទ្រុង
គេចពីព្រនង់ទៅជង់ចម្រូង ។
- យប់មិញឱបកូនអង្រួនឲ្យដេក
ស្រាប់តែថ្ងៃស្អែកកូនបែកចាកទ្រូង
បែកពីអូរពាមរនាមព្រៃស្រោង
បែកពីស្វាហ្វូងផ្សងតាមវាសនា ។
- ដៃចងក្រពាត់លាត់ស្បែកទាំងរស់
ឈាមហូរនៅស្រស់ស្ទើរខ្សោះកាយា
ញ័រញាក់ទទ្រើតប្រាណឈឺពើតផ្សា
គួរឲ្យអនិច្ចាសង្ខារស្វាព្រៃ ។

(កាំពី)

No comments:

Ramayana - The Epic