ជនដែលគួរសេពគប់(១ | |
(ពាក្យ៧) | |
បុគ្គលពុំគួរសេពគប់មិត្រ | ចិត្តបាបទុច្ចរិតអាក្រក់ក្រៃ |
បុរសេអធម(២)ឥតតម្លៃ | លាមកចង្រៃកុំសេពគប់។ |
គួរសេពគប់តែមិត្រកល្យាណ | មានចិត្តក្សេមក្សាន្តឥតឧបទ្រព |
បុរសឧត្តមសមទាំងគ្រប់ | គួរតែសេពគប់កុំបោះបង់។ |
គប់ពាលពាលនាំទៅរកខុស | គប់ប្រាជ្ញជាប្រុសកាន់ពេញអង្គ |
ឬស្រីដែលមានចិត្តផ្ចិតផ្ចង់ | ស្លូតត្រង់ថាត្រង់ទៅរកត្រូវ។ |
រីការសេពគប់នេះតែងឆ្លង | ទោះឥតបំណងឲ្យខុសផ្លូវ |
ក៏តែងដិតដោយតាមគ្នាទៅ | ពុំនៅតាមធម្មតាឡើយ។ |
មនុស្សខ្ចកឃ្វាលសេះឥតខ្ចកសោះ | សេះបោះជំហានតាមរឿយៗ |
ដោយវាហាត់ត្រាប់ពុំកន្តើយ | ពុំយូរលង់ឡើយទៅទៀតដែរ។ |
ព្រោះវាហាត់ធ្វើតាមគង្វាល | ជាលរាលឲ្យចិត្តវាងាកបែរ |
វាដើរប៉ាក់ពើកប៉ាក់ពើកដែរ | ព្រោះតែយល់ថាគេបង្ហាត់។ |
ទោះបីជាតិឈើជាតិលតា | វាសេពគប់គ្នាត្រាតែកាត់ |
ឆ្លងតាមគ្នាវាមិនបាច់ហាត់ | រែងបាត់ភាពដើមខ្លះពុំខាន។ |
ជាតិល្វីងលាយគ្នានឹងជាតិផ្អែម | ធ្វើជាបង្អែមប្រើការបាន |
ព្រោះការសេពគប់អាចរុញច្រាន | ភាពដើមប៉ុន្មានឲ្យប្រែក្លាយ។ |
វត្តឧណ្ណាលោម ក្រុងភ្នំពេញ ថ្ងៃអង្គារ៍ទី២៣កក្កដាព.ស២៥១២,គ.ស១៩៦៨ | |
សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ | |
-(១) ចំណងជើងកំណាព្យនេះក្រុមនិពន្ធរបស់ cambodiaexpressnews.com ជាអ្នកដាក់ព្រោះ | |
សំណៅដើមសរសេរដៃរបស់សម្តេចព្រះសង្ឃរាជជួនណាតពុំបានដាក់ចំណង ជើងទេ។ ព្រះអង្គ | |
សរសេរថាពាក្យកាព្យឲ្យងាយចាំសំរាប់ព្រះពុទ្ធោវាទ ប្រាប់អំពីជនដែលគួរសេពគប់ និង មិនគួរ | |
សេពគប់។ | |
-(២) អានថាអៈធំ ដូចនិយម មធ្យមដែរ កុំថាអធិម |
ការអានសៀវភៅបានច្រើន នឹងធ្វើឱ្យលោកអ្នករីកចម្រើនផ្នែកគំនិត
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
Thursday, February 9, 2012
ជនដែលគួរសេពគប់(១(ជួន ណាត)
Labels:
កំណាព្យ,
ជនដែលគួរសេពគប់(១
Subscribe to:
Posts (Atom)