| ជំងឺចម្លែក | |
| -ជំងឺចម្លែកកើតប្លែកលើមនុស្ស | ចម្លងសាយសុសផុសក្នុងសង្គម |
| តូចស៊ីដោយតូចធំស៊ីដោយធំ | ស៊ីហើយបន្លំជូតមាត់ស្អាតធេង ។ |
| -ជំងឺចម្លែករសាត់ចូលភ្នែក | ចេះតែក្រឡេកឃើញស្រីក្មេងៗ |
| ស្រើបនឹងសម្ផស្សស្រស់នឹងសំឡេង | ធ្វើឱ្យវង្វេងភ្លេចអស់ផៅញាតិ ។ |
| -ជំងឺចម្លែករសាត់ចូលមាត់ | បេះប៊ួយជូរចត់បូញបត់ស៊កសៀត |
| ចាក់ចូចឆ្កឹះឆ្កៀលចង្អល់ចង្អៀត | ឱ្យគេប៉ើងខ្ទាតខ្លួនឯងឡើងខ្លា ។ |
| -ជំងឺចម្លែករសាត់ចូលដៃ | ចូលចិត្តពេកក្រៃរឿងហត្ថលេខា |
| ស៊ីញេញាប់ដៃទាំងធ្មេចនេត្រា | ដើម្បីប្រាថ្នាលាភផ្គាប់ស្នេហ៍ស្និទ្ធ ។ |
| -ជំងឺចម្លែករសាត់ចូលជើង | ហ៊ានដើរលើភ្លើងបំពានច្បាប់ក្រឹត្យ |
| រៀនសូត្រច្បាប់ហើយយកច្បាប់ទ្រាប់ក្តិត | ច្បាប់ក្រៀមក្រពិតស្វិតរាបដរាប ។ |
| -ជំងឺចម្លែករសាត់ចូលមិត្ត | ហ៊ានស៊ីលើមិត្តចិត្តដូចព្រាយអាប |
| បឺតឈាមបៀមព្រួសលើផ្កាកុលាប | បោះពួយឆក់ឆាបលាភជ័យសក្តា ។ |
| -ជំងឺចម្លែកសាយភាយពេញពាស | មុខជាវិនាសរាស្ត្រកើតឈឺផ្សា |
| សង្គមជាតិខ្មែរសង្ឃឹមស្រស់ថ្លា | រងទុក្ខតក្កមាពេលណាទើបបាត់ ។ |
| តូច រំលឹក |
ការអានសៀវភៅបានច្រើន នឹងធ្វើឱ្យលោកអ្នករីកចម្រើនផ្នែកគំនិត
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
Showing posts with label ជំងឺចម្លែក. Show all posts
Showing posts with label ជំងឺចម្លែក. Show all posts
Sunday, March 11, 2012
ជំងឺចម្លែក
Labels:
កំណាព្យ,
ជំងឺចម្លែក
Subscribe to:
Posts (Atom)











