| ស្រឡាញ់ពូជខ្មែរត្រូវថែរក្សា |                  កេរពីដូនតាទុកឲ្យគង់វង្ស |              
              | ដែលលោកខំសាងដោយក្តីផ្ចិតផ្ចង់ |                  មិនឲ្យបាត់បង់ត្រង់ណាមួយសោះ។ |              
              | ស្រឡាញ់ពូជខ្មែរត្រូវថែរក្សា |                  អ្នកមានប្រាជា្ញចេះដឹងឥតខ្ចោះ |              
              | គេបានសិក្សាសព្វសិល្ប៍ទាំងអស់ |                  លោកអ្នកប្រាជ្ញនោះជួយសាងជាតិយើង។ |              
              | ស្រឡាញ់ពូជខ្មែរត្រូវថែរក្សា |                  នគរវត្តវ៉ាឲ្យចម្រើនឡើង |              
              | ទៅទន្ទឹមគ្នាទាំងពីររុងរឿង |                  ប៉ុន្តែពួកយើងទុកជាតិជាធំ។ |              
              | ស្រឡាញ់ពូជខ្មែរត្រូវថែរក្សា |                  ធម៌៤ប្រការលោកហៅថាព្រហ្ម |              
              | ទោះបីអ្នកតូចឬមួយអ្នកធំ |                  ត្រូវមានធម៌ព្រហ្មវិហារធំបំផុត។ |              
              | ស្រឡាញ់ពូជខ្មែរត្រូវថែរក្សា |                  អប់រំបញ្ញាចិត្តថ្លាបរិសុទ្ធ |              
              | ដឹងខុសដឹងត្រូវបញ្ញាភ្លឺមុត |                  អាចនាំឆ្លងផុតក្តីទុក្ខក្តួលក្តៅ។ |              
              | ស្រឡាញ់ពូជខ្មែរត្រូវថែរក្សា |                  ទម្លាប់ដូនតាបំបួសកូនចៅ |              
              | អប់រំឲ្យឆ្អិនកុំឲ្យនៅឆៅ |                  ពេលប្រើការទៅបានផលប្រចក្ស។ |              
              | ស្រឡាញ់ពូជខ្មែរត្រូវថែរក្សា |                  និយមអាហារសម្លៀកបំពាក់ |              
              | និងប្រពៃណីថ្លៃថ្លាអនគ្ឃ  |                  ខ្មែរត្រូវរួមរក្សាទុកឲ្យល្អ។ |              
              | ស្រឡាញ់ពូជខ្មែរត្រូវថែរក្សា |                  រួមជាតិខេមរាឲ្យមូលកុះករ |              
              | នាំគ្នាសាងជាតិឲ្យថ្កើងបវរ |                  ល្បីដូចអង្គរខ្ចាយខ្ចរគ្រប់ទិស៕ |