| ពូជ គឺ គំនិត និងចំណេះ | វិជ្ជាវិសេសល្បីអស្ចារ្យ |
| កសាងប្រាង្គប្រាសាទសិលា | វប្បធម៌ថ្លៃថ្លា...ចរិយាខ្មែរ។ |
| កូនចៅជាន់ក្រោយកុំព្រងើយ | របស់មានហើយត្រូវជួយថែ |
| ចេះកសាងខ្លួនខ្លាំងពូកែ | កុំឲ្យចាញ់គេជាតិដទៃ។ |
| អ្វីដែលនៅខ្វះមិនទាន់មាន | ត្រូវតែខំរៀនគិតលកលៃ |
| ធ្វើឲ្យកើតឡើងទើបផុតភ័យ | ពឹងជាតិដទៃមិនស្រួលទេ។ |
| អ្វីដែលមិនល្អឬមិនសម | ត្រូវតែកែផ្សំខំងាករេ |
| កែច្នៃឲ្យល្អមាំស្ថិតស្ថេរ | ពេញនិយមគេត្រូវការវិញ។ |
| អ្វីដែលអាក្រក់ខូចប្រយោជន៍ | នាំឲ្យហិនហោចគ្មានចំណេញ |
| ត្រូវតែលះបង់វាចោលចេញ | ស្វែងរកថ្មីវិញកុំអាល័យ។ |
| យើងកសាងជាតិត្រូវសាមគ្គី | រួបរួមមូលមីរថែតម្លៃ |
| វប្បធម៌ជាតិយើងឲ្យថ្លាថ្លៃ | នឹងនាំគ្នាច្នៃលូតខ្ពស់ឡើង។ |
| កុំឈ្លោះទាស់ទែងបាក់បែកគ្នា | ជាតិកម្ពុជាយើងមិនថ្កើង |
| មេត្តាករុណាគ្នាច្រើនឡើង | ទើបជាតិយើងថ្កើងឡើងវិញបាន។ |
| បងប្អូនខ្មែរអើយភ្ញាក់រលឹក | គគ្រេងគគ្រឹកកុំបីខាន |
| កសាងការពារជាតិឲ្យបាន | កម្ពុជាក្សេមក្សាន្តអង្វែងទៅ៕ |
| ភិក្ខុ ងិន ភេន |
No comments:
Post a Comment