| ជនដែលគួរសេពគប់(១ | |
| (ពាក្យ៧) | |
| បុគ្គលពុំគួរសេពគប់មិត្រ | ចិត្តបាបទុច្ចរិតអាក្រក់ក្រៃ |
| បុរសេអធម(២)ឥតតម្លៃ | លាមកចង្រៃកុំសេពគប់។ |
| គួរសេពគប់តែមិត្រកល្យាណ | មានចិត្តក្សេមក្សាន្តឥតឧបទ្រព |
| បុរសឧត្តមសមទាំងគ្រប់ | គួរតែសេពគប់កុំបោះបង់។ |
| គប់ពាលពាលនាំទៅរកខុស | គប់ប្រាជ្ញជាប្រុសកាន់ពេញអង្គ |
| ឬស្រីដែលមានចិត្តផ្ចិតផ្ចង់ | ស្លូតត្រង់ថាត្រង់ទៅរកត្រូវ។ |
| រីការសេពគប់នេះតែងឆ្លង | ទោះឥតបំណងឲ្យខុសផ្លូវ |
| ក៏តែងដិតដោយតាមគ្នាទៅ | ពុំនៅតាមធម្មតាឡើយ។ |
| មនុស្សខ្ចកឃ្វាលសេះឥតខ្ចកសោះ | សេះបោះជំហានតាមរឿយៗ |
| ដោយវាហាត់ត្រាប់ពុំកន្តើយ | ពុំយូរលង់ឡើយទៅទៀតដែរ។ |
| ព្រោះវាហាត់ធ្វើតាមគង្វាល | ជាលរាលឲ្យចិត្តវាងាកបែរ |
| វាដើរប៉ាក់ពើកប៉ាក់ពើកដែរ | ព្រោះតែយល់ថាគេបង្ហាត់។ |
| ទោះបីជាតិឈើជាតិលតា | វាសេពគប់គ្នាត្រាតែកាត់ |
| ឆ្លងតាមគ្នាវាមិនបាច់ហាត់ | រែងបាត់ភាពដើមខ្លះពុំខាន។ |
| ជាតិល្វីងលាយគ្នានឹងជាតិផ្អែម | ធ្វើជាបង្អែមប្រើការបាន |
| ព្រោះការសេពគប់អាចរុញច្រាន | ភាពដើមប៉ុន្មានឲ្យប្រែក្លាយ។ |
| វត្តឧណ្ណាលោម ក្រុងភ្នំពេញ ថ្ងៃអង្គារ៍ទី២៣កក្កដាព.ស២៥១២,គ.ស១៩៦៨ | |
| សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ | |
| -(១) ចំណងជើងកំណាព្យនេះក្រុមនិពន្ធរបស់ cambodiaexpressnews.com ជាអ្នកដាក់ព្រោះ | |
| សំណៅដើមសរសេរដៃរបស់សម្តេចព្រះសង្ឃរាជជួនណាតពុំបានដាក់ចំណង ជើងទេ។ ព្រះអង្គ | |
| សរសេរថាពាក្យកាព្យឲ្យងាយចាំសំរាប់ព្រះពុទ្ធោវាទ ប្រាប់អំពីជនដែលគួរសេពគប់ និង មិនគួរ | |
| សេពគប់។ | |
| -(២) អានថាអៈធំ ដូចនិយម មធ្យមដែរ កុំថាអធិម | |
ការអានសៀវភៅបានច្រើន នឹងធ្វើឱ្យលោកអ្នករីកចម្រើនផ្នែកគំនិត
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
Showing posts with label ជនដែលគួរសេពគប់(១. Show all posts
Showing posts with label ជនដែលគួរសេពគប់(១. Show all posts
Thursday, February 9, 2012
ជនដែលគួរសេពគប់(១(ជួន ណាត)
Labels:
កំណាព្យ,
ជនដែលគួរសេពគប់(១
Subscribe to:
Posts (Atom)











