ពុល 
 | 
 ||
-ពុលលុយពុលឡាន 
 | 
  
ពុលខុសលំអាន 
 | 
  
ពុលឱបអំណាច 
 | 
 
ពុលនឹងបុណ្យសក្តិ 
 | 
  
ពុលឡើងឧបរាជ 
 | 
  
ពុលនឹងគេខ្លាច 
 | 
 
ពុលនឹងគេខឹង ។ 
 | 
  ||
-ពុលនឹងមាសប្រាក់ 
 | 
  
ពុលនឹងទ្រមាក់ 
 | 
  
ពុលនឹងកំហឹង 
 | 
 
ពុលនឹងអំនួត 
 | 
  
ពុលនឹងដំណឹង 
 | 
  
ពុលជីតម្លឹង 
 | 
 
ពុលប្រឹងក្រសោប។ 
 | 
  ||
-ពុលភ្លើភ្លេចខ្លួន 
 | 
  
ពុលដើរខុសក្បួន 
 | 
  
ពុលខំប្រឹងឱប 
 | 
 
ពុលព្រោះចង់ធំ 
 | 
  
ពុលព្រោះចង់គ្រប 
 | 
  
ពុលព្រោះចង់បោប 
 | 
 
ពុលនឹងលោភៈ ។ 
 | 
  ||
-ពុលនឹងអំណាច 
 | 
  
ពុលនឹងកោងកាច 
 | 
  
ពុលនឹងមោហៈ 
 | 
 
ពុលនឹងតណ្ហា 
 | 
  
ពុលនឹងទោសៈ 
 | 
  
ពុលនឹងមានៈ 
 | 
 
ពុលនឹងមុសា ។ 
 | 
  ||
-ពុលមានតែអញ 
 | 
  
ពុលនឹងកំណាញ់ 
 | 
  
ពុលនឹងមហិច្ឆតា 
 | 
 
ពុលនឹងចេចចូច 
 | 
  
ពុលនឹងឫស្យា 
 | 
  
ពុលខុសតម្រា 
 | 
 
ពុលនឹងកំរោល ។ 
 | 
  ||
-ពុលនឹងលេងល្បិច 
 | 
  
ពុលនឹងកលកិច្ច 
 | 
  
ពុលនឹងស្រមោល 
 | 
 
ពុលនឹងឡើងឫក 
 | 
  
ពុលប្រឹងបំបោល 
 | 
  
ពុលប្រឹងឡើងប៉ោល 
 | 
 
ពុលនឹងគេញាក់ ។ 
 | 
  ||
-ល្មមឈប់ពុលហើយ 
 | 
  
ឱលោកធំអើយ 
 | 
  
ឆាប់ស្វាងឆាប់ភ្ញាក់ 
 | 
 
បើនៅពុលទៀត 
 | 
  
នោះពួកអារក្ស 
 | 
  
នាំយកច្រវាក់ 
 | 
 
ទាក់លោកទៅទុក ។ 
 | 
  ||
(ត្រដេវិច) 
 | 
 
ការអានសៀវភៅបានច្រើន នឹងធ្វើឱ្យលោកអ្នករីកចម្រើនផ្នែកគំនិត
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
Sunday, March 11, 2012
ពុល
ច្បាប់
ច្បាប់ 
 |    |
-ច្បាប់ជាជញ្ជីងថ្លឹងយុត្តិធម៌ 
 |    
ជាពណ៌បរិសុទ្ធនៃជនប្រុសស្រី 
 |   
ច្បាប់ជាខ្លឹមសារចារចែងសេចក្តី 
 |    
ដើម្បីប្រយោជន៍ដល់មនុស្សគ្រប់គ្នា   ។ 
 |   
-ច្បាប់មិនសម្រាប់ឱ្យជនខិលខូច 
 |    
បង្វិលអត្ថន័យគៃកេងទ្រព្យា 
 |   
ច្បាប់ជាចំណងចងជាមាគ៌ា 
 |    
កុំឱ្យយាយីលើអ្នកដទៃ   ។ 
 |   
-ច្បាប់ជាកញ្ចក់ឆ្លុះរាល់ទោសា 
 |    
គ្មានបុគ្គលណាអាចកែបំភ្លៃ 
 |   
បំផ្លើសបំពានបំភ័ន្តបំភ័យ 
 |    
ក្នុងន័យបន្លំដើម្បីប្រាក់លាភ   ។ 
 |   
-ច្បាប់ជាក្រមក្រឹត្យរឹតចងជនល្មើស 
 |    
ឥតរើសឋានៈតូចធំខ្ពស់ទាប 
 |   
ចាប់រែងចែងចាស់រឹងជាងដង្កៀប 
 |    
មួលគ្រីបរឹបកៀបជនប្រព្រឹត្តផ្ទុយ   ។ 
 |   
-ច្បាប់មិនសំរាមឬជាធូលី 
 |    
មិនអាចជាន់ឈ្លីឈ្លេចដូរនឹងលុយ 
 |   
ច្បាប់មិនសម្រាប់ក្តិចធ្វើជានុយ 
 |    
បិតសន្ទូចយកលុយដាក់ក្នុងហោប៉ៅ   ។ 
 |   
-ច្បាប់មិនសម្រាប់ឱ្យបុគ្គលណា 
 |    
យកលេសមាត្រាការពារពូជផៅ 
 |   
ស៊ុំគ្រលុំបក្ខពួកញាតិមិត្តកូនចៅ 
 |    
បិទបាំងពណ៌ខ្មៅឱ្យទៅជាស   ។ 
 |   
-ច្បាប់សម្រាប់ការពារជនស្លូតត្រង់ 
 |    
ថ្លៃថ្នូរផូរផង់ធ្វើអំពើល្អ 
 |   
ច្បាប់មិនប្រកាន់អ្នកមានឬក្រ 
 |    
ច្បាប់ជាឧបករណ៍សម្រាប់កាត់ទោស   ។ 
 |   
(ពៅ សុខ) 
 |   
សក់
សក់ 
 | 
  |
-សក់ដុះលំអអង្គកេសា 
 | 
  
មនុស្សក្នុងលោកាស្នេហ៍សក់ស្និទ្ធ 
 | 
 
ដុសក្អែលលាងលាបផ្លុំវែកសិត 
 | 
  
អ៊ុតកាត់កើយកិតថើបបមបី
  ។ 
 | 
 
-សក់រួញសក់ស្លូតសុទ្ធត្រកាល 
 | 
  
សក់ស្ថិតលើក្បាលប្រក្រតី 
 | 
 
បើជួនជ្រុះធ្លាក់ជាក់អប្រិយ 
 | 
  
ក្មេងចាសប្រុសស្រីខ្ពើមឆ្អើមឆ្អា
  ។ 
 | 
 
-ទោះដាច់ធ្លាក់ទើរលើភាជន៍មាស 
 | 
  
គេឆ្កឹះគេវាសសូន្យចិន្តា 
 | 
 
ម្ហូតម្ហាឈ្ងុយឆ្ងាញ់កម្រិតណា 
 | 
  
សក់ចូលអសារក្អួតខ្ជាត់បាត់
  ។ 
 | 
 
-ឱសក់គុណគាប់អភ័ព្វម៉្លេះ 
 | 
  
ពេលធ្លាក់របេះប៉ើងរសាត់ 
 | 
 
សូម្បីម្ចាស់អ្នកស្អប់ពេកក្តាត់ 
 | 
  
ជិនណាយបោសផាត់លែងឱ្យបៀត
  ។ 
 | 
 
-គេខ្ញុំគ្រប់រូបគន់គិតចុះ 
 | 
  
សក់ល្អថ្នមឆ្លុះសិតស្អាងសៀត 
 | 
 
ចុងដាច់សល់ឫសដុះថ្មីទៀត 
 | 
  
ម្តេចញតិស្អប់សក់ដែលជ្រុះទៅ? 
 | 
 
(ឡេវកក្កដា) 
 | 
 
ព្រហ្មលិខិត
ព្រហ្មលិខិត
- ព្រហ្មលិខិតពិតចិត្តសែនព្រៃផ្សៃ                                                          សូម្បីម្រាមដៃត្រឹមមិនស្មើគ្នា  
ស្រូវព្រោះក្នុងថ្នាលកា្រលលើពសុធា                                                    ដុះចេញគ្រប់គ្រាមានទាបមានខ្ពស់
។
- សព្វថ្អៃឃើញពិតមនុស្សលោកិយ                                                      ក្មេងចាស់ប្រុសស្រីមានរូបមានឈ្មោះ
គង់មិនដូចគ្នាភ្នែកមាត់ច្រមុះ                                                 ស្គមថ្លោសមានក្រខុសគ្នាជានិច្ច
។
- គិតទៅសត្វមនុស្សខុសទាំងរូបរាង                                        ចិត្តទៀតក៏ល្អៀងផ្អៀងរេកើតលិច
ខ្លះចូលចិត្តត្បូងខ្លះចូលចិត្តពេជ្រ                                            ពាក់ពោររំលេចសម្ញែងខ្លាចចាញ់
។
- អ៊ីចឹង!មនុស្សខ្លះគិតតែចង់ចូល                                            បោសកើបប្រមូលតាំងពីកាកខ្លាញ់
ប្រមូលពីឯងយកមកឱ្យអញ                                                 បន្លំចប្រមាញ់ពឺតយកម៉ាឈ្នះ
។
- ប៉ុន្តែកូនខ្មែរខ្លះមិនចេះទ្រ                                                   មិនចូលចិត្តញ័រលុតក្រាបសំពះ
ធ្វើពស់ក្បាលពីរចាក់ខ្សែស៊ីរះ                                                ឫកពារសមណាស់អ្នកផងស្រឡាញ់
។ 
(តូច រំលឹក)
Labels:
កំណាព្យ,
ព្រហ្មលិខិត
អនិច្ចាស្វាព្រៃ
អនិច្ចាស្វាព្រៃ 
 | 
  |
- ស្វាព្រៃផ្លេកផ្លោះហោះបំប្លោងប្រាណ 
 | 
  
សង្ឃឹមសុខសាន្តលើឋានព្រឹក្សព្រៃ 
 | 
 
មិនគួរណាមានព្រានចិត្តអប្រិយ 
 | 
  
ចងចាប់ប្រល័យឲ្យក្ស័យសូន្យសុង
  ។ 
 | 
 
- ខំគេចពីមងទៅរងអន្ទាក់ 
 | 
  
គេចព្រានចិត្តយក្សទៅធ្លាក់អន្លង់ 
 | 
 
គេចពីអង្គប់ទៅជាប់ងទ្រុង 
 | 
  
គេចពីព្រនង់ទៅជង់ចម្រូង ។ 
 | 
 
- យប់មិញឱបកូនអង្រួនឲ្យដេក 
 | 
  
ស្រាប់តែថ្ងៃស្អែកកូនបែកចាកទ្រូង 
 | 
 
បែកពីអូរពាមរនាមព្រៃស្រោង 
 | 
  
បែកពីស្វាហ្វូងផ្សងតាមវាសនា
  ។ 
 | 
 
- ដៃចងក្រពាត់លាត់ស្បែកទាំងរស់ 
 | 
  
ឈាមហូរនៅស្រស់ស្ទើរខ្សោះកាយា 
 | 
 
ញ័រញាក់ទទ្រើតប្រាណឈឺពើតផ្សា 
 | 
  
គួរឲ្យអនិច្ចាសង្ខារស្វាព្រៃ
  ។ 
 | 
 
(កាំពី) 
 | 
 
Labels:
កំណាព្យ,
អនិច្ចាស្វាព្រៃ
ម្លប់
ម្លប់ 
 | 
  |
-ម្លប់ឈើជ្រកកោនសុខក្សេមក្សាន្ត 
 | 
  
គង់ក្តៅសាមាន្យរំខានខ្លួន 
 | 
 
ម្លប់ផ្ទះបិទបាំងស័ក្តិសមសួន 
 | 
  
ខ្វះខ្យល់ក្តៅផ្ទួនស្អុះស្អាប់ក្រៃ
  ។ 
 | 
 
-ម្លប់ម៉ែឪត្រូវត្រង់ម្ល៉េះម្ល៉ឹង 
 | 
  
គង់គ្រាខ្លះហ្នឹងក្តៅថ្លើមថ្លៃ 
 | 
 
ម្លប់ព្រះសង្ឃកាន់សីលយប់ថ្ងៃ 
 | 
  
នៅគ្រោះចង្រៃជួបទុក្ខា
  ។ 
 | 
 
-ម្លប់ព្រះធម៌ល្អសផូរផង់ 
 | 
  
គិលេសកាត់បង់បង់ភ្លើងលោកា 
 | 
 
នៅចាញ់រាគៈមោហ៍ទោសា 
 | 
  
ផ្ចាញ់ធម៌ថ្លៃថ្លាភ្លេចល្ងិតល្ងង់
  ។ 
 | 
 
-ម្លប់ព្រះពុទ្ធថ្លៃវិសេសសុទ្ធ 
 | 
  
ព្រះនិព្វានច្យុតិស្ថិតគង់វង្ស 
 | 
 
មនុស្សសត្វលោកជ្រកម្លប់ទ្រង់ 
 | 
  
ម្លប់ព្រះចមពង្សឈ្នះម្លប់អ្វី
  ។ 
 | 
 
-គឺម្លប់ស្កឹមស្កៃអាស្រ័យចិត្ត 
 | 
  
ក្តៅត្រជាក់ត្បិតចិត្តខន្តី 
 | 
 
មេត្តាករុណាភក្តី 
 | 
  
ម្លប់ព្រះជិនស្រីឈ្នះព្រះចិត្ត...។ 
 | 
 
(ឡេវ
  កក្កដា) 
 | 
 
អប្សរា
អប្សរា
-អប្សរាភ័ក្ត្រស្រស់ស្រាយ                           អ្នកផងទាំងឡាយប៉ងមេត្រី        
ចក្ខុភ្លឺឆ្លុះជក់ចិត្តល្បី                                   ស្ងើចពន់សព្វអ្វីលោកស្អិតស្អាង ។
-មហាស្នាដៃស្កឹមស្កៃក្រៃ                             សម្ផស្សថ្លាថ្លៃសមតឹកតាង 
ពិតជាសម្បត្តិដូនតាសាង                            ទុកជាតំណាងវប្បធម៌ ។
-សម័យថ្កើងថ្កានឋានរុងរឿង                       រុងរោចន៍សព្វគ្រឿងក្បាច់ក្បូរជរ           
កេរ្តិ៍ឈ្មោះអស្ចារ្យថ្លៃខ្ទារខ្ទរ                          សកលគាំទ្រខ្មែរឧត្តម ។
 -រាងរៀវពិតពេញតាមច្បាប់ក្បួន                   មាត់ថ្ពាល់កខ្លួនត្រគាកសម 
សុភាពរាបសាដៃប្រណម្យ                          ឫកពារម្យទមសមអ្វីម្ល៉េះ...? 
(ឡេវកក្កដា)
ទំនួញនិស្សិតក្រីក្រ
ទំនួញនិស្សិតក្រីក្រ 
 | 
  |
កណ្តាលអធ្រាត្រឃ្លាតនិទ្រា 
 | 
  
យប់យន់សោភាគួរបេតី 
 | 
 
ធម្មជាតិត្រកាលថ្នាលរាត្រី 
 | 
  
ញ៉ាំងក្តីទុក្ខព្រួយស្បើយមួយគ្រា
  ។ 
 | 
 
សម្លឹងមើលមេឃខ្ពស់អនេក 
 | 
  
ច័ន្ទរះល្អឯកលើមេឃា 
 | 
 
ផ្កាយរះហែហមអមចន្ទ្រា
   
 | 
  
ច្រើនឥតគណនានភាល័យ
  ។ 
 | 
 
សម្លេងបក្សីរាត្រីចរ 
 | 
  
ខ្ញៀវខ្ញាត្រេកអរសប្បាយក្រៃ 
 | 
 
គ្មានទុក្ខគ្មានភ័យពីរឿងអ្វី 
 | 
  
ប្លែកតែកវីស្តីក្រៀមក្រំ
  ។ 
 | 
 
អាកាសស្អុះស្អាប់ក្រឡាប់ផ្ងារ
   
 | 
  
កម្មព្រេងវាសនាជីវិតខ្ញុំ 
 | 
 
អាប់អួរមួហ្មងរងទុក្ខធំ
   
 | 
  
ទុក្ខរួបរឹតរុំឥតស្រាកស្រាន្ត
  ។ 
 | 
 
ដំណើរជីវិតពិតយ៉ាប់ក្រៃ
   
 | 
  
រស់នៅសព្វថ្ងៃថ្លៃកល្យាណ 
 | 
 
គ្មានទីជម្រកជ្រកកោនបាន
   
 | 
  
ដើរហើរផ្ញើប្រាណគ្រប់កន្លែង
  ។ 
 | 
 
ដើម្បីវិជ្ជានាលោកីយ៍
   
 | 
  
ស្គមខ្លួនរីងរៃសល់ឆ្អឹងឆ្អែង 
 | 
 
ខ្វះគ្រប់ខ្វះសព្វរែងចម្បែង 
 | 
  
កណ្តោចកណ្តែងរែងខ្លោចផ្សា
  ។ 
 | 
 
សំលៀកបំពាក់ជាក់ខ្វះខាត
   
 | 
  
មិនមានថ្មីស្អាតគួរស្នេហា 
 | 
 
ស្លៀកពាក់ទៅរៀន
  ក្នុងចិន្តា- 
 | 
  
សែនខ្មាសគេរ៉ាខ្លួនឯងក្រ
  ។ 
 | 
 
បាយទឹករាល់ថ្ងៃថ្លៃលោកអើយ 
 | 
  
មិនដែលឆ្អែតឡើយរស់ត្រដរ 
 | 
 
ព្រឹកឡើងក្រពះទារបបរ 
 | 
  
មើលទៅអង្ករគ្មានមួយគ្រប់
  ។ 
 | 
 
នេះហើយជីវិតអ្នកសិក្សា 
 | 
  
ចំណីរអាហារឆ្ងាញ់គួរគាប់ 
 | 
 
ភាពស្រួលសប្បាយកាយមានភ័ព្វ
   
 | 
  
ពុំដែលឡើយធ្លាប់ស្គាល់ម្តងណា
  ។ 
 | 
 
ប្រាក់កាសតិចតួចចាយត្បិតត្បៀត 
 | 
  
អាទិត្យខំឆ្លៀតធ្វើកិច្ចការ 
 | 
 
បានប្រាក់កម្រៃជាវឯកសារ 
 | 
  
សៀវភៅប៉ាកាចាររៀនសូត្រ
  ។ 
 | 
 
ថ្ងៃខ្លះដាច់យ៉ៃគ្មានមួយកាក់
   
 | 
  
មិនដឹងរកប្រាក់ឯណាបាន 
 | 
 
យឺតយ៉ាវដំណើរដើរទៅរៀន 
 | 
  
ព្រោះតែខ្លួនគ្មានយានជំនិះ
  ។ 
 | 
 
ពេលខ្លះបានមិត្តជិតស្និទ្ធគ្នា 
 | 
  
ជួយយកអសារហៅឱ្យជិះ 
 | 
 
ជូនដល់សាលាថ្នាលចំណេះ
   
 | 
  
អរគុណមិត្តចេះជួយគ្នីគ្នា។ 
 | 
 
ទំនួញនិស្សិតជីវិតអ្នកក្រ
   
 | 
  
រស់ទាំងត្រដរសែនវេទនា 
 | 
 
ខ្វះគ្រប់បែបយ៉ាងខំពុះពា 
 | 
  
ទឹកភ្នែកជោរធារស្ទើរប្រចាំ
  ។ 
 | 
 
សកលវិទ្យល័យថ្នាក់ឧត្តម 
 | 
  
អង្គអញនឹងខំលុះចប់ឆ្នាំ 
 | 
 
មិនរាថយឡើយស៊ូរងកម្ម
   
 | 
  
ដើម្បីដំណាំបានផ្លែផ្កា
  ។ 
 | 
 
(អ ស៊ាងឡៃ) 
 | 
 
Labels:
កំណាព្យ,
ទំនួញនិស្សិតក្រីក្រ
ឪខ្ញុំគាត់ថា
ឪខ្ញុំគាត់ថា 
 | 
  |
កូនមាសឪពុកទាំងតូចធំ 
 | 
  
កូនអើយមកជុំស្តាប់ឪថា 
 | 
 
ពីមុនព្រំដែនខណ្ឌសីមា 
 | 
  
ខេមរាធំណាស់មិនតូចល្អិត
  ។ 
 | 
 
តែដោយល្បិចកលចោរឈ្លានពាន 
 | 
  
រុករានឆក់ប្លន់ឱ្យរួមស្វិត 
 | 
 
ស្ទើរប៉ុនបាតដៃសព្វថ្ងៃពិត 
 | 
  
នេះព្រោះគំនិតបែកសាមគ្គី
  ។ 
 | 
 
កូនអើយបើសិនអត់ពីឪ 
 | 
  
ប្រយ័ត្នសត្រូវទាំងមួយពីរ 
 | 
 
ដែលពួនចាំឃ្លាំខាំធរណី 
 | 
  
ហែកចែកគ្នាស៊ីធ្វើផោះគេ
  ។ 
 | 
 
សូមកូនកុំធ្វេសអ្នកជិតខាង 
 | 
  
ក្អកក្អេងច្រៀងក្អាងត្មះដៀលជេរ 
 | 
 
ប្រមាថជាតិយើងមិនល្មមទេ 
 | 
  
ព្រោះគេឃើញយើងឈ្លើងជាគ្នា
  ។ 
 | 
 
កូនអើយតំណតទៅមុខ 
 | 
  
មិនត្រូវទុកចិត្តមិត្តចិត្តមារ 
 | 
 
វាប៉ែងលេងល្បិចក្តិចជន្មា 
 | 
  
យីយាជាតិយើងមិនឱ្យសុខ
  ។ 
 | 
 
គេចង់ជាន់យើងធ្វើចំណុះ 
 | 
  
ខ្លុះដឹកច្រមុះចងស្រណុក 
 | 
 
ឱ្យខ្មែររលាយរលត់ស្រុក 
 | 
  
នេះហើយទំនុកបណ្តាំឪ
  ។ 
 | 
 
គេមិនសប្បាយពេលយើងល្អ 
 | 
  
គេអរពេលយើងមានសត្រូវ 
 | 
 
គេប្រឹងធ្វើខ្លួនជាដង្កូវ 
 | 
  
ទោះឈ្មោះអាស្រូវក៏មិនខ្មាស
  ។ 
 | 
 
គេធ្វើយ៉ាងណាឱ្យយើងបែក 
 | 
  
បាក់ជាបំណែកឡែកបំណះ 
 | 
 
រួចគេធ្វើជាអ្នកដេរប៉ះ 
 | 
  
ស្បែកមុខគេក្រាស់ត្មះមិនឈឺ
  ។ 
 | 
 
កូនអើយចូរចាំកុំបីភ្លេច 
 | 
  
ខាងកើតខាងលិចកូនធ្លាប់ឮ 
 | 
 
សុទ្ធសឹងដីខ្មែរដែលរន្ទឺ 
 | 
  
កូនអើយឪឈឺព្រោះស្តាយដី
  ។ 
 | 
 
ឥឡូវគ្រានេះគេឈ្លានពាន 
 | 
  
ដោយកងទាហានឈុតខ្មៅថ្មី 
 | 
 
អាវុធទំនើបប៉ងក្រញ្ញី 
 | 
  
វាតយកទឹកដីយើងទៀតហើយ
  ។ 
 | 
 
កូនអើយមុនឪស្លាប់ទៅនេះ 
 | 
  
កូនត្រូវត្រិះរិះកុំកន្តើយ 
 | 
 
ការពារទឹកដីណាកូនណើយ 
 | 
  
កុំឱ្យបាត់ដីយើងតទៀត
  ។ 
 | 
 
កូនត្រូវក្លាហានច្បាំងចាក់កាប់ 
 | 
  
ស៊ូស្លាប់ដើម្បីប្រទេសជាតិ 
 | 
 
កុំឱ្យសត្រូវប្រមាថញាតិ 
 | 
  
បើក្ស័យព្រោះជាតិជាតិសរសើរ
  ។ 
 | 
 
ពៅ សុខ 
 | 
 
Labels:
កំណាព្យ,
ឪខ្ញុំគាត់ថា
Subscribe to:
Comments (Atom)











