ឪខ្ញុំគាត់ថា
|
|
កូនមាសឪពុកទាំងតូចធំ
|
កូនអើយមកជុំស្តាប់ឪថា
|
ពីមុនព្រំដែនខណ្ឌសីមា
|
ខេមរាធំណាស់មិនតូចល្អិត
។
|
តែដោយល្បិចកលចោរឈ្លានពាន
|
រុករានឆក់ប្លន់ឱ្យរួមស្វិត
|
ស្ទើរប៉ុនបាតដៃសព្វថ្ងៃពិត
|
នេះព្រោះគំនិតបែកសាមគ្គី
។
|
កូនអើយបើសិនអត់ពីឪ
|
ប្រយ័ត្នសត្រូវទាំងមួយពីរ
|
ដែលពួនចាំឃ្លាំខាំធរណី
|
ហែកចែកគ្នាស៊ីធ្វើផោះគេ
។
|
សូមកូនកុំធ្វេសអ្នកជិតខាង
|
ក្អកក្អេងច្រៀងក្អាងត្មះដៀលជេរ
|
ប្រមាថជាតិយើងមិនល្មមទេ
|
ព្រោះគេឃើញយើងឈ្លើងជាគ្នា
។
|
កូនអើយតំណតទៅមុខ
|
មិនត្រូវទុកចិត្តមិត្តចិត្តមារ
|
វាប៉ែងលេងល្បិចក្តិចជន្មា
|
យីយាជាតិយើងមិនឱ្យសុខ
។
|
គេចង់ជាន់យើងធ្វើចំណុះ
|
ខ្លុះដឹកច្រមុះចងស្រណុក
|
ឱ្យខ្មែររលាយរលត់ស្រុក
|
នេះហើយទំនុកបណ្តាំឪ
។
|
គេមិនសប្បាយពេលយើងល្អ
|
គេអរពេលយើងមានសត្រូវ
|
គេប្រឹងធ្វើខ្លួនជាដង្កូវ
|
ទោះឈ្មោះអាស្រូវក៏មិនខ្មាស
។
|
គេធ្វើយ៉ាងណាឱ្យយើងបែក
|
បាក់ជាបំណែកឡែកបំណះ
|
រួចគេធ្វើជាអ្នកដេរប៉ះ
|
ស្បែកមុខគេក្រាស់ត្មះមិនឈឺ
។
|
កូនអើយចូរចាំកុំបីភ្លេច
|
ខាងកើតខាងលិចកូនធ្លាប់ឮ
|
សុទ្ធសឹងដីខ្មែរដែលរន្ទឺ
|
កូនអើយឪឈឺព្រោះស្តាយដី
។
|
ឥឡូវគ្រានេះគេឈ្លានពាន
|
ដោយកងទាហានឈុតខ្មៅថ្មី
|
អាវុធទំនើបប៉ងក្រញ្ញី
|
វាតយកទឹកដីយើងទៀតហើយ
។
|
កូនអើយមុនឪស្លាប់ទៅនេះ
|
កូនត្រូវត្រិះរិះកុំកន្តើយ
|
ការពារទឹកដីណាកូនណើយ
|
កុំឱ្យបាត់ដីយើងតទៀត
។
|
កូនត្រូវក្លាហានច្បាំងចាក់កាប់
|
ស៊ូស្លាប់ដើម្បីប្រទេសជាតិ
|
កុំឱ្យសត្រូវប្រមាថញាតិ
|
បើក្ស័យព្រោះជាតិជាតិសរសើរ
។
|
ពៅ សុខ
|
Sunday, March 11, 2012
ឪខ្ញុំគាត់ថា
Labels:
កំណាព្យ,
ឪខ្ញុំគាត់ថា
Subscribe to:
Post Comments (Atom)
No comments:
Post a Comment