| ក្រីក្រ | ||
| -ក្រីក្រអត់បាយ | កូនឪពុកម្តាយ | កាយស្ទើរមរណា |
| ស្រូវប្រាំងគ្មានធ្វើ | ខូចស្រូវវស្សា | ជីវិតខ្លោចផ្សា |
| | ពឹងអ្នកណាបាន ។ | |
| -ក្រីក្រអត់ប្រាក់ | ញើសហូរសស្រាក់ | ចាកឆ្ងាយទីឋាន |
| ប្រឹងគ្រប់ច្រកល្ហក | រកទទួលទាន | ព្រោះតែរោគឃ្លាន |
| | ឥតមានពេលល្ហែ ។ | |
| -ក្រីក្រអត់ប្រាក់ | បញ្ចាំបណ្តាក់ | ទ្រព្យកេរ្តិ៍ដីស្រែ |
| ទិញម៉ូតឌុប | យប់ចោរដើរក្បែរ | ថ្ងៃខ្លាចកញ្ចែ |
| | ប៉ូលិសហៅផាក ។ | |
| -ក្រីក្រអត់ផ្ទះ | បើសង់ផ្តេសផ្តាស | ច្បាស់ជាពិបាក |
| ជម្រកស្នាក់នៅ | រុះរើឥតស្រាក | ខ្ទមតូចតោកយ៉ាក |
| | ម្ចាស់ទុក្ខកង្វល់ ។ | |
| តូច រំលឹក |
Sunday, March 11, 2012
ក្រីក្រ
Subscribe to:
Post Comments (Atom)







No comments:
Post a Comment