អ្នកមានដូចបង
|
|
-បើបងមានប្រាក់ដល់ថ្នាក់វាល់លាន
|
បងធ្វើអ្នកមានព្រានប្រាក់ដុល្លារ
|
បាញ់ប្រហារស្នេហ៍កែកុនតណ្ហា
|
ប្រាក់បងនេះណាថ្លៃថ្លាថ្កើងថ្កាន
។
|
-ប្រាក់បងមានឫទ្ធិបិទតុលាការ
|
ក្បួនច្បាប់តម្រាចាញ់វីឡាឡាន
|
ល្ងាចឡើងណាត់គ្នាឆ្លងស្ពានហំហាន
|
ផឹកស៊ីកម្សាន្តថ្កានឫកសេដ្ឋី
។
|
-ប្រាក់បងទិញឡានបានជិះបីបួន
|
បីទុកផ្ទាល់ខ្លួនមួយទុកដឹកស្រី
|
ថ្ងៃសៅរ៍អាទិត្យគិតទៅខ្វល់អី
|
ទៅលេងកែបថ្មីលៃដុតអណ្តើក
។
|
-ប្រាក់បងទិញបានបុណ្យស័ក្តិអំណាច
|
មនុស្សផងខ្លបខ្លាចឡើងញ័រទទ្រើក
|
សំណែនសំណូកសូកប៉ាន់រាល់លើក
|
រូបបងមិនទ្រើកដូចអ្នកខ្លះខ្លៅ
។
|
-បងមានបុណ្យស័ក្តិនិងតួនាទី
|
បងគិតសំភីរកស៊ីផ្សារខ្មៅ
|
យកលុយដាក់បង់ទុកឱ្យកូនចៅ
|
ឃើញទេពាលពៅអ្នកមានដូចបង
។
|
តូច រំលឹក
|
Sunday, March 11, 2012
អ្នកមានដូចបង
Labels:
កំណាព្យ,
អ្នកមានដូចបង
Subscribe to:
Post Comments (Atom)
No comments:
Post a Comment