| កិត្តិយស | |
| - ផ្កាភ្ញីសោភីសម្រស់ខ្ចី | សកលបេតីតម្កើងផ្កា |
| សម្ផស្សឆើតឆាយល្អអស្ចារ្យ | ឈ្ងុយឈ្ងប់នាសាក្លិនក្លែបភ្ងា ។ |
| - ទោះល្អដូចផ្កាគង់មិនស្ថិត | ស្រពោនក្រៀមស្វិតចាកទងលា |
| រុះរោយបោះចោលតាមអទ្ធា | ធុងសំរាមជាទីចុងក្រោយ ។ |
| - រូបមនុស្សសត្វផ្តូចច្នោះពិត | ពេលរស់ខំគិតធ្វេសបណ្តោយ |
| ស្វែងរកកិត្តិយសទុកឱ្យ | នាមរូបផ្ទុកសោយដោយកម្មទុក្ខ ។ |
| - រូបលោកវិនាសរលួយស្អុយ | ដុតឆេះបង្ហុយផ្សែងបាត់មុខ |
| នាមចាំមិនយូរកប់ក្នុងយុគ | តម្លៃមិនពុកផុយគឺអ្វី? ។ |
| - គឺកិត្តិយសមនុស្សបាន | ស្វះស្វែងសាងឋានថែលោកិយ |
| សាងខ្លួនគ្រួសារជាតិប្រិមប្រិយ | កេរ្តិ៍ឈ្មោះល្បាញល្បីល្អមាំមួន... ។ |
| ឡេវ កក្កដា |
Sunday, March 11, 2012
កិត្តិយស
Subscribe to:
Post Comments (Atom)







No comments:
Post a Comment