អង្វរចិត្ត
|
|
-រាគៈទោសៈមោហៈក្តៅ
|
ឃើញសថាខ្មៅឈឺថាជា
|
កិលេសតណ្ហាថាធម្មតា
|
មច្ឆាផ្តន្ទាថាថ្លៃថ្លា
។
|
-ជីវិតជាគ្រឿងដុតកម្តៅ
|
ដោយភ្លើងកម្លៅត្រេកកាមា
|
បញ្ឆោះភ្នក់ឆាបមហិច្ឆតា
|
ឆេះព័ទ្ធលោកាគ្មានប្រណី
។
|
-អំណាចពេញដៃក្លាយផ្តាច់ការ
|
ឈ្នានីសហិង្សាថាសេរី
|
ចិត្តគ្មានស្មោះត្រង់ថាភក្តី
|
ធ្វើអ្វីឱ្យល្បីធ្វើតាមចិត្ត
។
|
-ផ្តល់សិទ្ធិចិត្តរឹតបង្ហាញច្បាស់
|
ផ្តេសផ្តាសតែអ្វីខាងគាបត្បិត
|
ខ្លួនទាបចិត្តលូតហួសកម្រិត
|
ស្នេហ៍ស្និទ្ធសាងបាបថាមេត្តា
។
|
-ល្បិចល្បួងរកលេសច្រើនហួសល្បុង
|
បិទបាំងជិតស្លុងខ្វាក់នេត្រា
|
ឃុបឃិតពង្វក់ឈ្លក់បញ្ហា
|
នរណារស់ស្លាប់កុំខ្ចីខ្វល់
។
|
-អ្វីចុះឱ្យតែបានអញខ្ពស់
|
ចន្ទល់ស័ក្តិយសឡើងច្រាសខ្យល់
|
មានលុយចេញចូលឥតកង្វល់
|
ខ្វះលុយកុំឆ្ងល់ចេញឱ្យឆ្ងាយ
។
|
-រាគៈទោសៈមោហៈក្តី
|
ឋានសួគ៌លោកិយថ្មីសប្បាយ
|
អំណាចឆ្ងាញ់ណាស់គ្មានខ្វល់ខ្វាយ
|
ហ៊ឺហាឆើតឆាយគ្រប់ទិសទី...។
|
-ចិត្តគិតច្នោះគួរអនិច្ចា!
|
សេចក្តីទុក្ខាពុំផុតពី
|
រាគៈទោសមោហ៍អគ្គី
|
ឆាបឆេះជាន់ឈ្លីភ្លេចពាក្យបន់
។
|
-ឱ!ចិត្តឈប់លោភហួសពេកពិត
|
ក្រែងលោជីវិតគ្រោះអាសន្ន
|
សូន្យរូបសូន្យចិត្តអ្វីឆ្អែតឆ្អន់?
|
សូមបន់ព្រះជួយអង្វរចិត្ត...។
|
ឡេវ កក្កដា
|
Sunday, March 11, 2012
អង្វរចិត្ត!
Labels:
កំណាព្យ,
អង្វរចិត្ត
Subscribe to:
Post Comments (Atom)
No comments:
Post a Comment