ព្រហ្មលិខិត
- ព្រហ្មលិខិតពិតចិត្តសែនព្រៃផ្សៃ សូម្បីម្រាមដៃត្រឹមមិនស្មើគ្នា
ស្រូវព្រោះក្នុងថ្នាលកា្រលលើពសុធា ដុះចេញគ្រប់គ្រាមានទាបមានខ្ពស់
។
- សព្វថ្អៃឃើញពិតមនុស្សលោកិយ ក្មេងចាស់ប្រុសស្រីមានរូបមានឈ្មោះ
គង់មិនដូចគ្នាភ្នែកមាត់ច្រមុះ ស្គមថ្លោសមានក្រខុសគ្នាជានិច្ច
។
- គិតទៅសត្វមនុស្សខុសទាំងរូបរាង ចិត្តទៀតក៏ល្អៀងផ្អៀងរេកើតលិច
ខ្លះចូលចិត្តត្បូងខ្លះចូលចិត្តពេជ្រ ពាក់ពោររំលេចសម្ញែងខ្លាចចាញ់
។
- អ៊ីចឹង!មនុស្សខ្លះគិតតែចង់ចូល បោសកើបប្រមូលតាំងពីកាកខ្លាញ់
ប្រមូលពីឯងយកមកឱ្យអញ បន្លំចប្រមាញ់ពឺតយកម៉ាឈ្នះ
។
- ប៉ុន្តែកូនខ្មែរខ្លះមិនចេះទ្រ មិនចូលចិត្តញ័រលុតក្រាបសំពះ
ធ្វើពស់ក្បាលពីរចាក់ខ្សែស៊ីរះ ឫកពារសមណាស់អ្នកផងស្រឡាញ់
។
(តូច រំលឹក)
No comments:
Post a Comment