ភ្នំពេញល្អ
|
|
-សព្វថ្ងៃខ្វះអីអ្នកអួតពីភ្នំពេញល្អ
|
សោភ័ណបវរល្អដូចឋានសួគ៌វិមាន
|
ក្លិនក្រអូបស្រូបមិនណាយភាយជាប់វិញ្ញាណ
|
សម្បូរឧទ្យានមានផ្ការីកគ្រប់រដូវ
។
|
-ភ្នំពេញថ្កើនថ្កានបានខ្ពស់លូតលាស់ចម្រើន
|
ផ្ទះថ្មីក៏ច្រើនកើនឡានប្រណីតចតពេញផ្លូវ
|
ទីផ្សារទំនើបទើបសង់ថ្មីច្រើនពេកកូវ
|
តាមផ្លូវមនុស្សដេកផ្សងព្រេងក៏ច្រើនដែរ
។
|
-អ្នកមានភ្នំពេញពេញស្តុកទ្រព្យធនក្រៃក្រាស់
|
អ្នកក្រក្រណាស់ខ្វះសព្វកើតព្រួយឥតល្ហែ
|
អ្នកមានសប្បាយក្អាកក្អាយភ្លើតភ្លើនរកស្នេហ៍
|
អ្នកក្រពីស្រែកើនទ្វេរករស់ទីក្រុង
។
|
-ភ្នំពេញល្អណាស់មិនខ្វះទេលោកអ្នកមាន
|
អ្នកក្រវាល់លានគ្មានប្រាក់ជីវិតជាប់ផុង
|
ខំត្រដររស់ទោះឃើញតែងងឹតស្លុង
|
កំដរអ្នកក្រុងមើលគេបង្អួតមានបាន
។
|
តូច រំលឹក
|
Sunday, March 11, 2012
ភ្នំពេញល្អ
Labels:
កំណាព្យ,
ភ្នំពេញល្អ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment