ជំងឺចម្លែក | |
-ជំងឺចម្លែកកើតប្លែកលើមនុស្ស | ចម្លងសាយសុសផុសក្នុងសង្គម |
តូចស៊ីដោយតូចធំស៊ីដោយធំ | ស៊ីហើយបន្លំជូតមាត់ស្អាតធេង ។ |
-ជំងឺចម្លែករសាត់ចូលភ្នែក | ចេះតែក្រឡេកឃើញស្រីក្មេងៗ |
ស្រើបនឹងសម្ផស្សស្រស់នឹងសំឡេង | ធ្វើឱ្យវង្វេងភ្លេចអស់ផៅញាតិ ។ |
-ជំងឺចម្លែករសាត់ចូលមាត់ | បេះប៊ួយជូរចត់បូញបត់ស៊កសៀត |
ចាក់ចូចឆ្កឹះឆ្កៀលចង្អល់ចង្អៀត | ឱ្យគេប៉ើងខ្ទាតខ្លួនឯងឡើងខ្លា ។ |
-ជំងឺចម្លែករសាត់ចូលដៃ | ចូលចិត្តពេកក្រៃរឿងហត្ថលេខា |
ស៊ីញេញាប់ដៃទាំងធ្មេចនេត្រា | ដើម្បីប្រាថ្នាលាភផ្គាប់ស្នេហ៍ស្និទ្ធ ។ |
-ជំងឺចម្លែករសាត់ចូលជើង | ហ៊ានដើរលើភ្លើងបំពានច្បាប់ក្រឹត្យ |
រៀនសូត្រច្បាប់ហើយយកច្បាប់ទ្រាប់ក្តិត | ច្បាប់ក្រៀមក្រពិតស្វិតរាបដរាប ។ |
-ជំងឺចម្លែករសាត់ចូលមិត្ត | ហ៊ានស៊ីលើមិត្តចិត្តដូចព្រាយអាប |
បឺតឈាមបៀមព្រួសលើផ្កាកុលាប | បោះពួយឆក់ឆាបលាភជ័យសក្តា ។ |
-ជំងឺចម្លែកសាយភាយពេញពាស | មុខជាវិនាសរាស្ត្រកើតឈឺផ្សា |
សង្គមជាតិខ្មែរសង្ឃឹមស្រស់ថ្លា | រងទុក្ខតក្កមាពេលណាទើបបាត់ ។ |
តូច រំលឹក |
Sunday, March 11, 2012
ជំងឺចម្លែក
Labels:
កំណាព្យ,
ជំងឺចម្លែក
Subscribe to:
Post Comments (Atom)
No comments:
Post a Comment