ភ្លៀង
-វស្សាមកដល់ភ្លៀងធ្លាក់ពីមេឃ ហូរចូលបឹងព្រែកចែកតាមប្រឡាយ
ដំណាំគ្រប់មុខលូតលាស់ត្រសាយ ភូមិស្រុកជិតឆ្ងាយត្រូវការភ្លៀងណាស់
។
-កសិករត្រេកអរភ្លៀងធ្លាក់នៅស្រែ ធ្លាក់ជាប់ហូរហែក្នុងខែភ្ជួររាស់ អ្នកស្រុករៀបចំនង្គ័លរនាស់ ខ្លាចទឹកហួតអស់ខ្សោះរីងទៅវិញ
។
-តែអនិច្ចាភ្លៀងត្រូវអភ័ព្វ ពេលធ្លាក់ស្រោចស្រពនៅក្រុងភ្នំពេញ
គេទុកឱ្យភ្លៀងជន់គ្មានច្រកចេញ ភ្លៀងសែនទោម្នេញគ្មានលូហូរចូល
។
-ជួបរឿងបែបនេះភ្លៀងតូចចិត្តណាស់ គេឱ្យភ្លៀងស្ទះចំក្រុងបណ្តូល
គេថាក្រុងល្អទេសចរចេញចូល តែមិនប្រមូលភ្លៀងចេញឱ្យទាន់
។
-ភ្លៀងធំម្តងៗទុកឱ្យទឹកនៅ ហៀរហូរលិចផ្លូវដូចទឹកជំនន់
លាយនឹងសំរាមកខ្វក់ពេកពន់ ឈឺរាកក្តៅគ្រុនទើបនាំគ្នាច្បាំង
។
-អភ័ព្វអ្វីម្ល៉េះឱលោកភ្លៀងអើយ ភ្លៀងធ្លាក់ឱ្យហើយក្រុងទុកជាខ្មាំង
តែនៅឯស្រែគេចូលចិត្តខ្លាំង ពេលណាភ្លៀងរាំងទាន់ទាំងទុក្ខព្រួយ
។
តូច រំលឹក
No comments:
Post a Comment