ទំនួញនិស្សិតក្រីក្រ
|
|
កណ្តាលអធ្រាត្រឃ្លាតនិទ្រា
|
យប់យន់សោភាគួរបេតី
|
ធម្មជាតិត្រកាលថ្នាលរាត្រី
|
ញ៉ាំងក្តីទុក្ខព្រួយស្បើយមួយគ្រា
។
|
សម្លឹងមើលមេឃខ្ពស់អនេក
|
ច័ន្ទរះល្អឯកលើមេឃា
|
ផ្កាយរះហែហមអមចន្ទ្រា
|
ច្រើនឥតគណនានភាល័យ
។
|
សម្លេងបក្សីរាត្រីចរ
|
ខ្ញៀវខ្ញាត្រេកអរសប្បាយក្រៃ
|
គ្មានទុក្ខគ្មានភ័យពីរឿងអ្វី
|
ប្លែកតែកវីស្តីក្រៀមក្រំ
។
|
អាកាសស្អុះស្អាប់ក្រឡាប់ផ្ងារ
|
កម្មព្រេងវាសនាជីវិតខ្ញុំ
|
អាប់អួរមួហ្មងរងទុក្ខធំ
|
ទុក្ខរួបរឹតរុំឥតស្រាកស្រាន្ត
។
|
ដំណើរជីវិតពិតយ៉ាប់ក្រៃ
|
រស់នៅសព្វថ្ងៃថ្លៃកល្យាណ
|
គ្មានទីជម្រកជ្រកកោនបាន
|
ដើរហើរផ្ញើប្រាណគ្រប់កន្លែង
។
|
ដើម្បីវិជ្ជានាលោកីយ៍
|
ស្គមខ្លួនរីងរៃសល់ឆ្អឹងឆ្អែង
|
ខ្វះគ្រប់ខ្វះសព្វរែងចម្បែង
|
កណ្តោចកណ្តែងរែងខ្លោចផ្សា
។
|
សំលៀកបំពាក់ជាក់ខ្វះខាត
|
មិនមានថ្មីស្អាតគួរស្នេហា
|
ស្លៀកពាក់ទៅរៀន
ក្នុងចិន្តា-
|
សែនខ្មាសគេរ៉ាខ្លួនឯងក្រ
។
|
បាយទឹករាល់ថ្ងៃថ្លៃលោកអើយ
|
មិនដែលឆ្អែតឡើយរស់ត្រដរ
|
ព្រឹកឡើងក្រពះទារបបរ
|
មើលទៅអង្ករគ្មានមួយគ្រប់
។
|
នេះហើយជីវិតអ្នកសិក្សា
|
ចំណីរអាហារឆ្ងាញ់គួរគាប់
|
ភាពស្រួលសប្បាយកាយមានភ័ព្វ
|
ពុំដែលឡើយធ្លាប់ស្គាល់ម្តងណា
។
|
ប្រាក់កាសតិចតួចចាយត្បិតត្បៀត
|
អាទិត្យខំឆ្លៀតធ្វើកិច្ចការ
|
បានប្រាក់កម្រៃជាវឯកសារ
|
សៀវភៅប៉ាកាចាររៀនសូត្រ
។
|
ថ្ងៃខ្លះដាច់យ៉ៃគ្មានមួយកាក់
|
មិនដឹងរកប្រាក់ឯណាបាន
|
យឺតយ៉ាវដំណើរដើរទៅរៀន
|
ព្រោះតែខ្លួនគ្មានយានជំនិះ
។
|
ពេលខ្លះបានមិត្តជិតស្និទ្ធគ្នា
|
ជួយយកអសារហៅឱ្យជិះ
|
ជូនដល់សាលាថ្នាលចំណេះ
|
អរគុណមិត្តចេះជួយគ្នីគ្នា។
|
ទំនួញនិស្សិតជីវិតអ្នកក្រ
|
រស់ទាំងត្រដរសែនវេទនា
|
ខ្វះគ្រប់បែបយ៉ាងខំពុះពា
|
ទឹកភ្នែកជោរធារស្ទើរប្រចាំ
។
|
សកលវិទ្យល័យថ្នាក់ឧត្តម
|
អង្គអញនឹងខំលុះចប់ឆ្នាំ
|
មិនរាថយឡើយស៊ូរងកម្ម
|
ដើម្បីដំណាំបានផ្លែផ្កា
។
|
(អ ស៊ាងឡៃ)
|
Sunday, March 11, 2012
ទំនួញនិស្សិតក្រីក្រ
Labels:
កំណាព្យ,
ទំនួញនិស្សិតក្រីក្រ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment