This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Monday, September 17, 2012

Khmer Races: ពី​គ្រូ​បង្រៀន​គួរ​ភាសា​អង់គ្លេស​មក​ជា​ប្រធាន​សាខា...

Khmer Races: ពី​គ្រូ​បង្រៀន​គួរ​ភាសា​អង់គ្លេស​មក​ជា​ប្រធាន​សាខា...: ​ ស្ថិត​ក្នុង​ឈុត​សម្លៀក​បំពាក់​អាវ​ធំ​ ក្រវាត់​ក​ស្អាត​ហំ​ហាន អង្គុយ​ធ្វើ​ការ​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់​យ៉ាង​ទាន់​សម័យ​ បុរស​ម្នាក់​នេះ...

Thursday, July 26, 2012

នាំ​គ្នា​ផ្អើល​ទិញ​ទឹក​ភេសជ្ជៈ​គោ​ជល់​លាយ​ជាមួយ​ទឹក​ឃ្មុំ​ផឹក​ដើម្បី​កុំ​ឲ្យ​ឆ្លង​វីរុស​អ៊ីវី​៧១​


ស្រប​ពេល​ដែល​មេរោគ​អ៊ីវី​៧១​កំពុង​បន្ត​សកម្ម​ភាព​រាត​ត្បាត​ដល់​កុមារ និង​ប្រជា​ពល​រដ្ឋ​កម្ពុជា ហើយ​ចំ​ពេល​ក្រសួង​អប់​រំ​ យុវ​ជន​ និង​កីឡា​បាន​ប្រកាស​ឲ្យ​សាលា​នៅ​រាជ​ធានី​ភ្នំពេញ​និង​តម្រូវ​ឲ្យ​ខេត្ត​មួយ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​បិទ​ទ្វារ​សាលា​រៀន​ជា​បន្ត​បន្ទាប់​ផង​ដែរ​នោះ ​ ក៏​មាន​ពាក្យ​ចចាម​រ៉ាម​មក​ថា​ ប្រជា​ជន​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​នាំ​គ្នា​ផ្អើល​ទិញ​ទឹក​គោ​ជល់​លាយ​ជាមួយ​ទឹ​ក​ឃ្មុំ​យក​មក​ផឹក​ដើម្បី​កុំ​ឆ្លង​វីរុស​អ៊ីវី​៧១។​ តើ​ពាក្យ​ចចាម​រ៉ាម​ដែល​គេ​លើក​ឡើង​នោះ ជា​ការ​ពិត​ដែរ​ឬ​ទេ?​ ដើម្បី​ជ្រាប​កាន់​តែ​ច្បាស់​សូម​លោក​អ្នក​តាម​ដាន​ជា​មួយ​គេហ​ទំព័រ​សុខ​ភាព​កម្ពុជា។​

រូបភាពគេហទំព័រសុខភាពកម្ពុជា

ខណៈ​ពេល​ដែល​មេរោគ​អ៊ីវី៧១​ បាន​នឹង​កំពុង​តែធ្វើ​​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ ជា​ពិសេស​ចំពោះ​ឪពុក​ម្តាយ​ដែល​ស្រឡាញ់​កូន​តូចៗ​របស់​ខ្លួន​នោះ បាន​ធ្វើ​ឲ្យ​ព័ត៌​មាន​នៃ​ការ​ឆ្លង​មេរោគ​នេះ កាន់​តែ​ល្បីគ្រ​ប់​ទិស​ទី​ ហើយ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ និង​ពាក់​ព័ន្ធ​ទាំង​អស់​ បាន​នឹង​កំពុង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ដើម្បី​ធ្វើការ​ផ្សព្វ​ផ្សាយ​ឲ្យ​ប្រជា​ពល​រដ្ឋ​ទូទៅ ត្រូវ​ចេះមើ​ល​កូនៗ​របស់​ខ្លួន​ ដោយ​ប្រុង​ប្រយ័ត្ន​ជា​ទី​បំផុត។​
ជាមួយ​នឹង​ការ​ផ្សព្វ​ផ្សាយ ក៏​ដូច​ជាការ​ប្រកាស​ពី​ក្រសួង​សុខា​ភិបាល​នូវ​ការ​រីក​រាល​ដាល​ការ​ឆ្លង​មេរោគ​ខាង​លើ​នេះ​ បាន​ធ្វើ​ឲ្យ​ជន​ខិល​ខូច​មួយ​ចំនួន ឆ្លៀត​យក​ឱកាស​នេះ ទៅ​បំផុស​បំផុល នូវ​ព័ត៌​មាន​មិន​ពិត ដោយ​បាន​និយាយ​តៗ​គ្នា​ថា​ ត្រូវ​ទិញ​ទឹក​ភេស​ជ្ជះ​គោ​ជល់ និង​ទឹក​ឃ្មុំដើម្បី​លាយ​គ្នា​

Ramayana - The Epic