This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Sunday, March 11, 2012

ពុល




ពុល
-ពុលលុយពុលឡាន
ពុលខុសលំអាន
ពុលឱបអំណាច
ពុលនឹងបុណ្យសក្តិ
ពុលឡើងឧបរាជ
ពុលនឹងគេខ្លាច
ពុលនឹងគេខឹង ។
-ពុលនឹងមាសប្រាក់
ពុលនឹងទ្រមាក់
ពុលនឹងកំហឹង
ពុលនឹងអំនួត
ពុលនឹងដំណឹង
ពុលជីតម្លឹង
ពុលប្រឹងក្រសោប។
-ពុលភ្លើភ្លេចខ្លួន
ពុលដើរខុសក្បួន
ពុលខំប្រឹងឱប
ពុលព្រោះចង់ធំ
ពុលព្រោះចង់គ្រប
ពុលព្រោះចង់បោប
ពុលនឹងលោភៈ ។
-ពុលនឹងអំណាច
ពុលនឹងកោងកាច
ពុលនឹងមោហៈ
ពុលនឹងតណ្ហា
ពុលនឹងទោសៈ
ពុលនឹងមានៈ
ពុលនឹងមុសា ។
-ពុលមានតែអញ
ពុលនឹងកំណាញ់
ពុលនឹងមហិច្ឆតា
ពុលនឹងចេចចូច
ពុលនឹងឫស្យា
ពុលខុសតម្រា
ពុលនឹងកំរោល ។
-ពុលនឹងលេងល្បិច
ពុលនឹងកលកិច្ច
ពុលនឹងស្រមោល
ពុលនឹងឡើងឫក
ពុលប្រឹងបំបោល
ពុលប្រឹងឡើងប៉ោល
ពុលនឹងគេញាក់ ។
-ល្មមឈប់ពុលហើយ
ឱលោកធំអើយ
ឆាប់ស្វាងឆាប់ភ្ញាក់
បើនៅពុលទៀត
នោះពួកអារក្ស
នាំយកច្រវាក់
ទាក់លោកទៅទុក ។
(ត្រដេវិច)

ច្បាប់


ច្បាប់
-ច្បាប់ជាជញ្ជីងថ្លឹងយុត្តិធម៌
ជាពណ៌បរិសុទ្ធនៃជនប្រុសស្រី
ច្បាប់ជាខ្លឹមសារចារចែងសេចក្តី
ដើម្បីប្រយោជន៍ដល់មនុស្សគ្រប់គ្នា ។
-ច្បាប់មិនសម្រាប់ឱ្យជនខិលខូច
បង្វិលអត្ថន័យគៃកេងទ្រព្យា
ច្បាប់ជាចំណងចងជាមាគ៌ា
កុំឱ្យយាយីលើអ្នកដទៃ ។
-ច្បាប់ជាកញ្ចក់ឆ្លុះរាល់ទោសា
គ្មានបុគ្គលណាអាចកែបំភ្លៃ
បំផ្លើសបំពានបំភ័ន្តបំភ័យ
ក្នុងន័យបន្លំដើម្បីប្រាក់លាភ ។
-ច្បាប់ជាក្រមក្រឹត្យរឹតចងជនល្មើស
ឥតរើសឋានៈតូចធំខ្ពស់ទាប
ចាប់រែងចែងចាស់រឹងជាងដង្កៀប
មួលគ្រីបរឹបកៀបជនប្រព្រឹត្តផ្ទុយ ។
-ច្បាប់មិនសំរាមឬជាធូលី
មិនអាចជាន់ឈ្លីឈ្លេចដូរនឹងលុយ
ច្បាប់មិនសម្រាប់ក្តិចធ្វើជានុយ
បិតសន្ទូចយកលុយដាក់ក្នុងហោប៉ៅ ។
-ច្បាប់មិនសម្រាប់ឱ្យបុគ្គលណា
យកលេសមាត្រាការពារពូជផៅ
ស៊ុំគ្រលុំបក្ខពួកញាតិមិត្តកូនចៅ
បិទបាំងពណ៌ខ្មៅឱ្យទៅជាស ។
-ច្បាប់សម្រាប់ការពារជនស្លូតត្រង់
ថ្លៃថ្នូរផូរផង់ធ្វើអំពើល្អ
ច្បាប់មិនប្រកាន់អ្នកមានឬក្រ
ច្បាប់ជាឧបករណ៍សម្រាប់កាត់ទោស ។
(ពៅ សុខ)

សក់


សក់

-សក់ដុះលំអអង្គកេសា
មនុស្សក្នុងលោកាស្នេហ៍សក់ស្និទ្ធ
ដុសក្អែលលាងលាបផ្លុំវែកសិត
អ៊ុតកាត់កើយកិតថើបបមបី ។
-សក់រួញសក់ស្លូតសុទ្ធត្រកាល
សក់ស្ថិតលើក្បាលប្រក្រតី
បើជួនជ្រុះធ្លាក់ជាក់អប្រិយ
ក្មេងចាសប្រុសស្រីខ្ពើមឆ្អើមឆ្អា ។
-ទោះដាច់ធ្លាក់ទើរលើភាជន៍មាស
គេឆ្កឹះគេវាសសូន្យចិន្តា
ម្ហូតម្ហាឈ្ងុយឆ្ងាញ់កម្រិតណា
សក់ចូលអសារក្អួតខ្ជាត់បាត់ ។
-ឱសក់គុណគាប់អភ័ព្វម៉្លេះ
ពេលធ្លាក់របេះប៉ើងរសាត់
សូម្បីម្ចាស់អ្នកស្អប់ពេកក្តាត់
ជិនណាយបោសផាត់លែងឱ្យបៀត ។
-គេខ្ញុំគ្រប់រូបគន់គិតចុះ
សក់ល្អថ្នមឆ្លុះសិតស្អាងសៀត
ចុងដាច់សល់ឫសដុះថ្មីទៀត
ម្តេចញតិស្អប់សក់ដែលជ្រុះទៅ?

(ឡេវកក្កដា)

ព្រហ្ម​លិខិត


ព្រហ្ម​លិខិត
- ​ព្រហ្ម​លិខិត​ពិត​ចិត្ត​សែន​ព្រៃផ្សៃ                                                          ​សូម្បី​ម្រាមដៃ​ត្រឹម​មិន​ស្មើគ្នា​​ 
ស្រូវ​ព្រោះ​ក្នុង​ថ្នាល​កា្រល​លើ​ព​សុធា                                                    ​ដុះ​ចេញគ្រប់​គ្រា​មាន​ទាប​មាន​ខ្ពស់ ។
- ​សព្វថ្អៃ​ឃើញពិតមនុស្ស​លោកិយ                                                      ​ក្មេង​ចាស់​ប្រុស​ស្រី​មាន​រូប​មានឈ្មោះ​
គង់​មិន​ដូចគ្នា​ភ្នែក​មាត់​ច្រមុះ                                                 ​ស្គម​ថ្លោស​មាន​ក្រ​ខុសគ្នា​ជានិច្ច ។
- ​គិត​ទៅ​សត្វ​មនុស្ស​ខុស​ទាំង​រូបរាង​                                        ចិត្ត​ទៀត​ក៏​ល្អៀង​ផ្អៀង​រេ​កើត​លិច
​​ខ្លះចូល​ចិត្ត​ត្បូង​ខ្លះ​ចូលចិត្ត​ពេជ្រ                                            ​ពាក់​ពោរ​រំលេច​សម្ញែង​ខ្លាច​ចាញ់ ។
- ​អ៊ីចឹង​!​មនុស្ស​ខ្លះ​គិតតែ​ចង់​ចូល​                                            បោស​កើប​ប្រមូល​តាំងពី​កាក​ខ្លាញ់
​​ប្រមូល​ពី​ឯង​យក​មក​ឱ្យ​អញ                                                 បន្លំ​ចប្រមាញ់ពឺត​យក​ម៉ា​ឈ្នះ ។
- ​ប៉ុន្តែ​កូន​ខ្មែរ​ខ្លះ​មិនចេះ​ទ្រ​                                                   មិន​ចូល​ចិត្ត​ញ័រ​លុតក្រាប​សំពះ
​​ធ្វើ​ពស់​ក្បាល​ពីរ​ចាក់ខ្សែ​ស៊ី​រះ​                                                ឫកពារ​ស​មណាស់​អ្នកផង​ស្រ​ឡា​ញ់ ។ 


(តូច រំលឹក​)

អនិច្ចាស្វាព្រៃ


អនិច្ចាស្វាព្រៃ

- ស្វាព្រៃផ្លេកផ្លោះហោះបំប្លោងប្រាណ
សង្ឃឹមសុខសាន្តលើឋានព្រឹក្សព្រៃ
មិនគួរណាមានព្រានចិត្តអប្រិយ
ចងចាប់ប្រល័យឲ្យក្ស័យសូន្យសុង ។
- ខំគេចពីមងទៅរងអន្ទាក់
គេចព្រានចិត្តយក្សទៅធ្លាក់អន្លង់
គេចពីអង្គប់ទៅជាប់ងទ្រុង
គេចពីព្រនង់ទៅជង់ចម្រូង ។
- យប់មិញឱបកូនអង្រួនឲ្យដេក
ស្រាប់តែថ្ងៃស្អែកកូនបែកចាកទ្រូង
បែកពីអូរពាមរនាមព្រៃស្រោង
បែកពីស្វាហ្វូងផ្សងតាមវាសនា ។
- ដៃចងក្រពាត់លាត់ស្បែកទាំងរស់
ឈាមហូរនៅស្រស់ស្ទើរខ្សោះកាយា
ញ័រញាក់ទទ្រើតប្រាណឈឺពើតផ្សា
គួរឲ្យអនិច្ចាសង្ខារស្វាព្រៃ ។

(កាំពី)

ម្លប់


ម្លប់

-​ម្លប់ឈើ​ជ្រកកោន​សុខក្សេមក្សាន្ត​
​គង់​ក្តៅ​សាមាន្យ​រំខាន​ខ្លួន​
​ម្លប់ផ្ទះ​បិទបាំង​ស័ក្តិ​សមសួន​
​ខ្វះ​ខ្យល់​ក្តៅ​ផ្ទួន​ស្អុះស្អាប់​ក្រៃ ។​
​​-​ម្លប់​ម៉ែឪ​ត្រូវ​ត្រង់​ម្ល៉េះ​ម្ល៉ឹង
​គង់​គ្រា​ខ្លះ​ហ្នឹង​ក្តៅ​ថ្លើម​ថ្លៃ​
​​ម្លប់​ព្រះសង្ឃ​កាន់សីល​យប់​ថ្ងៃ
​នៅ​គ្រោះ​ចង្រៃ​ជួប​ទុក្ខា ។​
-​ម្លប់ព្រះធម៌​ល្អ​ស​ផូរផង់​
គិ​លេសកាត់​បង់បង់​ភ្លើង​លោកា​
​នៅ​ចាញ់​រាគៈ​មោហ៍​ទោ​សា​
ផ្ចាញ់​ធម៌​ថ្លៃថ្លា​ភ្លេច​ល្ងិតល្ងង់ ។​
​​-​ម្លប់​ព្រះពុទ្ធ​ថ្លៃ​វិសេស​សុទ្ធ
​ព្រះ​និព្វាន​ច្យុតិ​ស្ថិត​គង់វង្ស​
​​មនុស្ស​សត្វ​លោក​ជ្រក​ម្លប់​ទ្រង់
ម្លប់​ព្រះ​ចម​ពង្ស​ឈ្នះ​ម្លប់​អ្វី ។​
-​គឺ​ម្លប់​ស្កឹមស្កៃ​អាស្រ័យ​ចិត្ត​
ក្តៅ​ត្រជាក់​ត្បិត​ចិត្ត​ខន្តី​
​មេត្តាករុណា​ភក្តី​
ម្លប់​ព្រះ​ជិនស្រី​ឈ្នះ​ព្រះ​ចិត្ត​...​។​

(ឡេវ កក្កដា)

អប្សរា


អប្សរា

-​អប្សរា​ភ័ក្ត្រ​ស្រស់​ស្រាយ​                           អ្នកផង​ទាំងឡាយ​ប៉ង​មេត្រី​​       
ចក្ខុ​ភ្លឺ​ឆ្លុះ​ជក់ចិត្ត​ល្បី                                   ស្ងើច​ពន់​សព្វ​អ្វី​លោក​ស្អិតស្អាង ។
​​-​មហា​ស្នាដៃ​ស្កឹមស្កៃ​ក្រៃ​                             សម្ផស្ស​ថ្លាថ្លៃ​សម​តឹកតាង​
ពិត​ជា​សម្បត្តិ​ដូនតា​សាង                            ទុក​ជា​តំណាង​វប្បធម៌ ។
-​សម័យ​ថ្កើងថ្កាន​ឋាន​រុងរឿង                       ​រុងរោចន៍​សព្វ​គ្រឿង​ក្បាច់ក្បូរ​ជរ​​          
កេរ្តិ៍ឈ្មោះ​អស្ចារ្យ​ថ្លៃ​ខ្ទារ​ខ្ទរ​                          សកល​គាំទ្រ​ខ្មែរ​ឧត្តម ។​
 ​-​រាង​រៀវ​ពិត​ពេញ​តាម​ច្បាប់​ក្បួន​                   មាត់​ថ្ពាល់​ក​ខ្លួន​ត្រគាក​សម​
​សុភាពរាបសា​ដៃ​ប្រណម្យ                          ឫកពា​រម្យទម​សម​អ្វី​ម្ល៉េះ​...? 
(ឡេវ​កក្កដា​)

Ramayana - The Epic