This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Monday, March 12, 2012

កូនខ្មែរ


កូនខ្មែរ (បទពាក្យប្រាំពីរ)
ដោយ ៖ សា​ម៉​ន
ថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ០៩:៤៦
-ប្រាសាទតូចធំច្រើនអនេក                         កសាងល្អឯកស្នាដៃខ្មែរ
ចំលាក់ក្បាច់ក្បូរជាហូរហែ                          មើលទៅជាប់ស្នេហ៍គ្រប់ប្រុសស្រី ។
-សម្រស់ធម្មជាតិសព្វសត្វព្រៃ                    បវរប្រពៃក្នុងលោកីយ៍
ជាទីមនោរម្យស្រស់ប្រិមប្រិយ                    អង្គរសក្ខីល្អអស្ចារ្យ ។
-កូនខ្មែរក្លាហានហើយអង់អាច                    ចិត្តមិនខ្លបខ្លាចក្តីមរណា
លះបង់ជីវិតក្ស័យសង្ខារ                            ដើម្បីរក្សាកេរដូនតា ។
-ពួកសៀមយាយីឈ្លីទឹកដី                          ប្រទេសសេដ្ឋីចិត្តឫស្យា
ខ្មែរសាមគ្គីគ្នាវាយប្រហារ                           សៀមរងទុក្ខាយ៉ាងល្ហិតល្ហៃ។
-ពូជខ្មែរចំបាំងខ្លាំងពូកែ                             ដូនតាពុកម៉ែចេះកែច្នៃ
រួបរួមជួយគ្នាគ្រប់វិស័យ                            អង្គរស្កឹមស្កៃតំណាងជាតិ ។
-ប្រទេសជិតឆ្ងាយបានដឹងច្បាស់                  ក្នុងប្រវត្តិសាស្ត្រ​សៀមបញ្ជ្រៀត
កកើតទឹកដីធ្វើវិវាទ                                   រីករាងរីកមាឌឥតស្រាកស្រាន្ត ។
-កូនខ្មែរគ្រប់រូបមានប្រាជ្ញា                          កម្លាំងខ្លាំងខ្លានៅក្នុងប្រាណ
កម្ចាត់សត្រូវដែលរំខាន                             ប្រទេសថ្កុំថ្កើនយូរអង្វែង ៕
                                
និពន្ធដោយលោក សូរ ភឿន

សៀវភៅជីវិតអាពាហ៍ពិពាហ៍ប្រកបដោយសុភមង្គល

Sunday, March 11, 2012

ពុល




ពុល
-ពុលលុយពុលឡាន
ពុលខុសលំអាន
ពុលឱបអំណាច
ពុលនឹងបុណ្យសក្តិ
ពុលឡើងឧបរាជ
ពុលនឹងគេខ្លាច
ពុលនឹងគេខឹង ។
-ពុលនឹងមាសប្រាក់
ពុលនឹងទ្រមាក់
ពុលនឹងកំហឹង
ពុលនឹងអំនួត
ពុលនឹងដំណឹង
ពុលជីតម្លឹង
ពុលប្រឹងក្រសោប។
-ពុលភ្លើភ្លេចខ្លួន
ពុលដើរខុសក្បួន
ពុលខំប្រឹងឱប
ពុលព្រោះចង់ធំ
ពុលព្រោះចង់គ្រប
ពុលព្រោះចង់បោប
ពុលនឹងលោភៈ ។
-ពុលនឹងអំណាច
ពុលនឹងកោងកាច
ពុលនឹងមោហៈ
ពុលនឹងតណ្ហា
ពុលនឹងទោសៈ
ពុលនឹងមានៈ
ពុលនឹងមុសា ។
-ពុលមានតែអញ
ពុលនឹងកំណាញ់
ពុលនឹងមហិច្ឆតា
ពុលនឹងចេចចូច
ពុលនឹងឫស្យា
ពុលខុសតម្រា
ពុលនឹងកំរោល ។
-ពុលនឹងលេងល្បិច
ពុលនឹងកលកិច្ច
ពុលនឹងស្រមោល
ពុលនឹងឡើងឫក
ពុលប្រឹងបំបោល
ពុលប្រឹងឡើងប៉ោល
ពុលនឹងគេញាក់ ។
-ល្មមឈប់ពុលហើយ
ឱលោកធំអើយ
ឆាប់ស្វាងឆាប់ភ្ញាក់
បើនៅពុលទៀត
នោះពួកអារក្ស
នាំយកច្រវាក់
ទាក់លោកទៅទុក ។
(ត្រដេវិច)

ច្បាប់


ច្បាប់
-ច្បាប់ជាជញ្ជីងថ្លឹងយុត្តិធម៌
ជាពណ៌បរិសុទ្ធនៃជនប្រុសស្រី
ច្បាប់ជាខ្លឹមសារចារចែងសេចក្តី
ដើម្បីប្រយោជន៍ដល់មនុស្សគ្រប់គ្នា ។
-ច្បាប់មិនសម្រាប់ឱ្យជនខិលខូច
បង្វិលអត្ថន័យគៃកេងទ្រព្យា
ច្បាប់ជាចំណងចងជាមាគ៌ា
កុំឱ្យយាយីលើអ្នកដទៃ ។
-ច្បាប់ជាកញ្ចក់ឆ្លុះរាល់ទោសា
គ្មានបុគ្គលណាអាចកែបំភ្លៃ
បំផ្លើសបំពានបំភ័ន្តបំភ័យ
ក្នុងន័យបន្លំដើម្បីប្រាក់លាភ ។
-ច្បាប់ជាក្រមក្រឹត្យរឹតចងជនល្មើស
ឥតរើសឋានៈតូចធំខ្ពស់ទាប
ចាប់រែងចែងចាស់រឹងជាងដង្កៀប
មួលគ្រីបរឹបកៀបជនប្រព្រឹត្តផ្ទុយ ។
-ច្បាប់មិនសំរាមឬជាធូលី
មិនអាចជាន់ឈ្លីឈ្លេចដូរនឹងលុយ
ច្បាប់មិនសម្រាប់ក្តិចធ្វើជានុយ
បិតសន្ទូចយកលុយដាក់ក្នុងហោប៉ៅ ។
-ច្បាប់មិនសម្រាប់ឱ្យបុគ្គលណា
យកលេសមាត្រាការពារពូជផៅ
ស៊ុំគ្រលុំបក្ខពួកញាតិមិត្តកូនចៅ
បិទបាំងពណ៌ខ្មៅឱ្យទៅជាស ។
-ច្បាប់សម្រាប់ការពារជនស្លូតត្រង់
ថ្លៃថ្នូរផូរផង់ធ្វើអំពើល្អ
ច្បាប់មិនប្រកាន់អ្នកមានឬក្រ
ច្បាប់ជាឧបករណ៍សម្រាប់កាត់ទោស ។
(ពៅ សុខ)

សក់


សក់

-សក់ដុះលំអអង្គកេសា
មនុស្សក្នុងលោកាស្នេហ៍សក់ស្និទ្ធ
ដុសក្អែលលាងលាបផ្លុំវែកសិត
អ៊ុតកាត់កើយកិតថើបបមបី ។
-សក់រួញសក់ស្លូតសុទ្ធត្រកាល
សក់ស្ថិតលើក្បាលប្រក្រតី
បើជួនជ្រុះធ្លាក់ជាក់អប្រិយ
ក្មេងចាសប្រុសស្រីខ្ពើមឆ្អើមឆ្អា ។
-ទោះដាច់ធ្លាក់ទើរលើភាជន៍មាស
គេឆ្កឹះគេវាសសូន្យចិន្តា
ម្ហូតម្ហាឈ្ងុយឆ្ងាញ់កម្រិតណា
សក់ចូលអសារក្អួតខ្ជាត់បាត់ ។
-ឱសក់គុណគាប់អភ័ព្វម៉្លេះ
ពេលធ្លាក់របេះប៉ើងរសាត់
សូម្បីម្ចាស់អ្នកស្អប់ពេកក្តាត់
ជិនណាយបោសផាត់លែងឱ្យបៀត ។
-គេខ្ញុំគ្រប់រូបគន់គិតចុះ
សក់ល្អថ្នមឆ្លុះសិតស្អាងសៀត
ចុងដាច់សល់ឫសដុះថ្មីទៀត
ម្តេចញតិស្អប់សក់ដែលជ្រុះទៅ?

(ឡេវកក្កដា)

ព្រហ្ម​លិខិត


ព្រហ្ម​លិខិត
- ​ព្រហ្ម​លិខិត​ពិត​ចិត្ត​សែន​ព្រៃផ្សៃ                                                          ​សូម្បី​ម្រាមដៃ​ត្រឹម​មិន​ស្មើគ្នា​​ 
ស្រូវ​ព្រោះ​ក្នុង​ថ្នាល​កា្រល​លើ​ព​សុធា                                                    ​ដុះ​ចេញគ្រប់​គ្រា​មាន​ទាប​មាន​ខ្ពស់ ។
- ​សព្វថ្អៃ​ឃើញពិតមនុស្ស​លោកិយ                                                      ​ក្មេង​ចាស់​ប្រុស​ស្រី​មាន​រូប​មានឈ្មោះ​
គង់​មិន​ដូចគ្នា​ភ្នែក​មាត់​ច្រមុះ                                                 ​ស្គម​ថ្លោស​មាន​ក្រ​ខុសគ្នា​ជានិច្ច ។
- ​គិត​ទៅ​សត្វ​មនុស្ស​ខុស​ទាំង​រូបរាង​                                        ចិត្ត​ទៀត​ក៏​ល្អៀង​ផ្អៀង​រេ​កើត​លិច
​​ខ្លះចូល​ចិត្ត​ត្បូង​ខ្លះ​ចូលចិត្ត​ពេជ្រ                                            ​ពាក់​ពោរ​រំលេច​សម្ញែង​ខ្លាច​ចាញ់ ។
- ​អ៊ីចឹង​!​មនុស្ស​ខ្លះ​គិតតែ​ចង់​ចូល​                                            បោស​កើប​ប្រមូល​តាំងពី​កាក​ខ្លាញ់
​​ប្រមូល​ពី​ឯង​យក​មក​ឱ្យ​អញ                                                 បន្លំ​ចប្រមាញ់ពឺត​យក​ម៉ា​ឈ្នះ ។
- ​ប៉ុន្តែ​កូន​ខ្មែរ​ខ្លះ​មិនចេះ​ទ្រ​                                                   មិន​ចូល​ចិត្ត​ញ័រ​លុតក្រាប​សំពះ
​​ធ្វើ​ពស់​ក្បាល​ពីរ​ចាក់ខ្សែ​ស៊ី​រះ​                                                ឫកពារ​ស​មណាស់​អ្នកផង​ស្រ​ឡា​ញ់ ។ 


(តូច រំលឹក​)

អនិច្ចាស្វាព្រៃ


អនិច្ចាស្វាព្រៃ

- ស្វាព្រៃផ្លេកផ្លោះហោះបំប្លោងប្រាណ
សង្ឃឹមសុខសាន្តលើឋានព្រឹក្សព្រៃ
មិនគួរណាមានព្រានចិត្តអប្រិយ
ចងចាប់ប្រល័យឲ្យក្ស័យសូន្យសុង ។
- ខំគេចពីមងទៅរងអន្ទាក់
គេចព្រានចិត្តយក្សទៅធ្លាក់អន្លង់
គេចពីអង្គប់ទៅជាប់ងទ្រុង
គេចពីព្រនង់ទៅជង់ចម្រូង ។
- យប់មិញឱបកូនអង្រួនឲ្យដេក
ស្រាប់តែថ្ងៃស្អែកកូនបែកចាកទ្រូង
បែកពីអូរពាមរនាមព្រៃស្រោង
បែកពីស្វាហ្វូងផ្សងតាមវាសនា ។
- ដៃចងក្រពាត់លាត់ស្បែកទាំងរស់
ឈាមហូរនៅស្រស់ស្ទើរខ្សោះកាយា
ញ័រញាក់ទទ្រើតប្រាណឈឺពើតផ្សា
គួរឲ្យអនិច្ចាសង្ខារស្វាព្រៃ ។

(កាំពី)

Ramayana - The Epic