| ប៊ុយរ៉ូ | |
| -អគារមន្ទីរទីធ្លាប់ធ្វើការ | អ្នកមុខអ្នកការខ្ញៀវខ្ញាររាល់ថ្ងៃ |
| ស្រាប់តែគ្រានេះត្រូវគេប្រល័យ | ឱ្យក្ស័យចាកឆ្ងាយបាត់ពីទីស្ថាន ។ |
| -មន្ទីរប៊ុយរ៉ូស្រែកថាលោកអើយ | គេប្តូរឥតស្បើយឥតមានស្រាកស្រាន្ត |
| ទៅទីតាំងថ្មីផុតក្តីសុខសាន្ត | បាត់ក្តីថ្កុំថ្កានទៅបានដីឡូត៍ ។ |
| -មន្ទីរប៊ុយរ៉ូពេលប្តូរទីតាំង | ប៊ុយរ៉ូយ៉ាប់ខ្លាំងគ្មានអ្នកអាសូរ |
| អ្នកធ្លាប់ជ្រកក្រោមដំបូលប៊ុយរ៉ូ | ថ្ងួចថ្ងូរសាំងថ្លៃអត់ទឹកភ្លើងទេ ។ |
| -មានប៊ុយរ៉ូខ្លះពេលផ្លាស់ម្ចាស់ថ្មី | អត់មានបានដីធ្វើប៊ុយរ៉ូទេ |
| បុគ្គលិករវល់មិនសូវទំនេរ | គ្នាន់គ្នេរបោះតង់យកទីធ្វើការ ។ |
| -ប៊ុយរ៉ូដោះដូរមានអ្នកបានលាភ | តាមគេជម្រាបបានសុទ្ធដុល្លារ |
| បុគ្គលិកតូចតាចសូមកុំប្រាថ្នា | មិនឱ្យទេណាតវ៉ាបកស័ក្តិ ។ |
| តូច រំលឹក |
Saturday, February 4, 2012
ប៊ុយរ៉ូ(
Labels:
កំណាព្យ,
ប៊ុយរ៉ូ(
Subscribe to:
Post Comments (Atom)







No comments:
Post a Comment