| សក់ពោត | |
| -សមសួនអស់ទាស់សក់អូនហាយឡាយ | អូនខំតែងកាយលាបថ្នាំប្តូរពណ៌ |
| ឱ្យបងរំភើបស្រៀវស្រើបញាប់ញ័រ | សក់ពណ៌ក្រហមថ្លៃឆោមមាសមេ ។ |
| -មិនថាអូនទេសម័យឥឡូវ | បើទុកសក់ខ្មៅគ្មានមន្តស្នេហ៍ទេ |
| ទាល់តែហាយឡាយទើបស្អាតដាច់គេ | ឆើតឆាយយេយេអ្នកនិយម៉ូត ។ |
| -បងសែនសប្បាយលើសអស់អ្វីៗ | ពេលឃើញសក់ស្រីពណ៌ដូចសក់ពោត |
| រាំរែកញាក់គូទចាក់ក្បាច់ហក់លោត | ស្រៀវស្រើបរហូតបងពេញចិត្តណាស់ ។ |
| -ដូច្នេះបងត្រូវខិតខំប្រែងប្រឹង | រកជីតម្លឹងឱ្យបានក្រែលក្រាស់ |
| បំពោរអូនស្រីកុំឱ្យអាម៉ាស់ | អូនមិនក្រឡាស់ពេលមាសពេញទូ ។ |
| -បងចេះរលួយបងចេះវៃឆ្លាត | ជូតមាត់ឱ្យស្អាតកុំឱ្យធុំជូរ |
| ក្រែងអ្នកក្រោមដឹងស្រែកជេររអ៊ូ | ក្រោកឡើងតស៊ូនាំកើតវរវឹក ។ |
| តូច រំលឹក |
Saturday, February 4, 2012
សក់ពោត(((((
Subscribe to:
Post Comments (Atom)







No comments:
Post a Comment