This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Sunday, March 11, 2012

ឪ​ខ្ញុំ​គាត់​ថា​


ឪ​ខ្ញុំ​គាត់​ថា​
​កូន​មាសឪពុក​ទាំង​តូចធំ​
​កូន​អើយ​មក​ជុំ​ស្តាប់​ឪ​ថា​
​ពីមុន​ព្រំដែន​ខណ្ឌសីមា​
​ខេមរា​ធំ​ណាស់​មិនតូច​ល្អិត ។​
​តែ​ដោយ​ល្បិចកល​ចោរ​ឈ្លានពាន
​​រុករាន​ឆក់​ប្លន់​ឱ្យ​រួម​ស្វិត​
​ស្ទើរ​ប៉ុន​បាតដៃ​សព្វថ្ងៃ​ពិត​
​នេះ​ព្រោះ​គំនិត​បែកសាមគ្គី ។​
​កូន​អើយ​បើសិន​អត់​ពី​ឪ​
​ប្រយ័ត្ន​សត្រូវ​ទាំង​មួយ​ពីរ​
​ដែល​ពួន​ចាំ​ឃ្លាំ​ខាំ​ធរណី​
​ហែក​ចែកគ្នា​ស៊ី​ធ្វើផោះ​គេ ។​
​សូម​កូន​កុំ​ធ្វេស​អ្នកជិតខាង​
​ក្អក​ក្អេង​ច្រៀង​ក្អាង​ត្មះ​ដៀល​ជេរ​
​ប្រមាថ​ជាតិ​យើង​មិន​ល្មម​ទេ​
​ព្រោះ​គេ​ឃើញ​យើង​ឈ្លើង​ជា​គ្នា ។​
​កូន​អើយ​តំណតទៅ​មុខ​
​មិន​ត្រូវ​ទុកចិត្ត​មិត្ត​ចិត្ត​មារ​
​វា​ប៉ែង​លេងល្បិច​ក្តិច​ជន្មា​
​យី​យាជាតិ​យើង​មិន​ឱ្យ​សុខ ។​
​គេ​ចង់​ជាន់​យើង​ធ្វើ​ចំណុះ​
​ខ្លុះ​ដឹកច្រមុះ​ចង​ស្រណុក​
​ឱ្យ​ខ្មែរ​រលាយ​រលត់​ស្រុក​
​នេះ​ហើយ​ទំនុក​បណ្តាំ​ឪ ។​
​គេ​មិន​សប្បាយ​ពេល​យើង​ល្អ​
​គេ​អរ​ពេល​យើង​មាន​សត្រូវ​
​គេ​ប្រឹង​ធ្វើខ្លួន​ជា​ដង្កូវ​
​ទោះ​ឈ្មោះ​អាស្រូវ​ក៏​មិន​ខ្មាស ។​
​គេ​ធ្វើ​យ៉ាងណា​ឱ្យ​យើង​បែក​
​បាក់​ជា​បំណែក​ឡែក​បំណះ​
​រួច​គេ​ធ្វើជា​អ្នក​ដេរ​ប៉ះ​
​ស្បែក​មុខ​គេ​ក្រាស់​ត្មះ​មិន​ឈឺ ។​
​កូន​អើយ​ចូរ​ចាំ​កុំបី​ភ្លេច​
​ខាងកើត​ខាងលិច​កូន​ធ្លាប់​ឮ​
​សុទ្ធសឹង​ដី​ខ្មែរ​ដែល​រន្ទឺ​
​កូន​អើយ​ឪ​ឈឺ​ព្រោះ​ស្តាយ​ដី ។​
​ឥឡូវ​គ្រានេះ​គេ​ឈ្លានពាន​
​ដោយ​កង​ទាហាន​ឈុត​ខ្មៅ​ថ្មី​
​អាវុធ​ទំនើប​ប៉ង​ក្រញ្ញី​
​វាត​យក​ទឹកដី​យើង​ទៀត​ហើយ ។​
​កូន​អើយ​មុន​ឪ​ស្លាប់​ទៅ​នេះ​
​កូន​ត្រូវ​ត្រិះរិះ​កុំ​កន្តើយ​
​ការពារ​ទឹកដី​ណា​កូនណើ​យ​
​កុំ​ឱ្យ​បាត់​ដី​យើង​ត​ទៀត ។​
​កូន​ត្រូវ​ក្លាហាន​ច្បាំង​ចាក់​កាប់​
​ស៊ូស្លាប់​ដើម្បី​ប្រទេសជាតិ​
​កុំឱ្យ​សត្រូវ​ប្រមាថ​ញាតិ​
​បើ​ក្ស័យ​ព្រោះ​ជាតិ​ជាតិ​សរសើរ ។​
ពៅ សុខ

ភ្នំពេញ​ល្អ​


ភ្នំពេញ​ល្អ​
-​សព្វថ្ងៃ​ខ្វះ​អី​អ្នក​អួត​ពី​ភ្នំពេញ​ល្អ​
​សោភ័ណ​បវរ​ល្អ​ដូច​ឋានសួគ៌​វិមាន​
​ក្លិនក្រអូប​ស្រូប​មិន​ណាយ​ភាយ​ជាប់​វិញ្ញាណ​
​សម្បូរ​ឧទ្យាន​មាន​ផ្កា​រីក​គ្រប់​រដូវ ។​
-​ភ្នំពេញ​ថ្កើនថ្កាន​បាន​ខ្ពស់​លូតលាស់​ចម្រើន​
​ផ្ទះ​ថ្មី​ក៏​ច្រើន​កើន​ឡាន​ប្រណីត​ចត​ពេញ​ផ្លូវ​
​ទីផ្សារ​ទំនើប​ទើប​សង់​ថ្មី​ច្រើនពេក​កូវ​
​តាមផ្លូវ​មនុស្ស​ដេក​ផ្សងព្រេង​ក៏​ច្រើន​ដែរ ។​
-​អ្នក​មាន​ភ្នំពេញ​ពេញ​ស្តុក​ទ្រព្យធន​ក្រៃ​ក្រាស់​
​អ្នកក្រ​ក្រ​ណាស់​ខ្វះ​សព្វ​កើត​ព្រួយ​ឥត​ល្ហែ​
​អ្នក​មាន​សប្បាយ​ក្អាកក្អាយ​ភ្លើតភ្លើន​រក​ស្នេហ៍​
​អ្នកក្រ​ពី​ស្រែ​កើន​ទ្វេរ​ករស់​ទីក្រុង ។​
-​ភ្នំពេញ​ល្អ​ណាស់​មិន​ខ្វះ​ទេ​លោក​អ្នក​មាន​
​អ្នកក្រ​វាល់​លាន​គ្មាន​ប្រាក់​ជីវិត​ជាប់ផុង​
​ខំ​ត្រដររស់​ទោះ​ឃើញ​តែ​ងងឹតស្លុង​
​កំដរ​អ្នកក្រុង​មើល​គេ​បង្អួត​មានបាន ។​
តូច រំលឹក​

អ្នក​មាន​ដូច​បង​


អ្នក​មាន​ដូច​បង
-​បើ​បង​មាន​ប្រាក់​ដល់​ថ្នាក់​វាល់​លាន​
​បង​ធ្វើ​អ្នក​មាន​ព្រាន​ប្រាក់​ដុល្លារ​
​បាញ់ប្រហារ​ស្នេហ៍​កែកុន​តណ្ហា​
​ប្រាក់​បង​នេះ​ណា​ថ្លៃថ្លា​ថ្កើង​ថ្កាន ។​
-​ប្រាក់​បង​មាន​ឫទ្ធិ​បិទ​តុលាការ​
​ក្បួនច្បាប់​តម្រា​ចាញ់​វីឡា​ឡាន​
​ល្ងាច​ឡើង​ណាត់គ្នា​ឆ្លងស្ពាន​ហំ​ហាន​
​ផឹកស៊ី​កម្សាន្ត​ថ្កាន​ឫក​សេដ្ឋី ។​
-​ប្រាក់​បង​ទិញ​ឡាន​បាន​ជិះ​បី​បួន​
​បី​ទុក​ផ្ទាល់​ខ្លួន​មួយ​ទុក​ដឹក​ស្រី​
​ថ្ងៃ​សៅរ៍​អាទិត្យ​គិត​ទៅ​ខ្វល់​អី​
​ទៅលេង​កែប​ថ្មី​លៃ​ដុត​អណ្តើក ។​
-​ប្រាក់​បង​ទិញ​បាន​បុណ្យស័ក្តិ​អំណាច​
​មនុស្ស​ផង​ខ្លបខ្លាច​ឡើង​ញ័រទទ្រើក​
​សំណែន​សំណូក​សូកប៉ាន់​រាល់​លើក​
​រូប​បង​មិន​ទ្រើក​ដូច​អ្នកខ្លះ​ខ្លៅ ។​
-​បង​មាន​បុណ្យស័ក្តិ​និង​តួនាទី​
​បង​គិត​សំភី​រកស៊ី​ផ្សារ​ខ្មៅ​
​យកលុយ​ដាក់​បង់​ទុក​ឱ្យ​កូនចៅ​
​ឃើញ​ទេ​ពាលពៅ​អ្នក​មាន​ដូច​បង ។​
តូច រំលឹក


អង្វរចិត្ត!


អង្វរ​ចិត្ត​
-​រាគៈ​ទោសៈ​មោហៈ​ក្តៅ​
​ឃើញ​ស​ថា​ខ្មៅ​ឈឺ​ថា​ជា​
​កិលេស​តណ្ហា​ថា​ធម្មតា​
​មច្ឆា​ផ្តន្ទា​ថា​ថ្លៃថ្លា ។​
-​ជីវិត​ជា​គ្រឿង​ដុត​កម្តៅ​
​ដោយ​ភ្លើង​កម្លៅ​ត្រេក​កា​មា​
​បញ្ឆោះ​ភ្នក់​ឆាប​មហិច្ឆតា​
​ឆេះ​ព័ទ្ធ​លោកា​គ្មាន​ប្រណី ។​
-​អំណាច​ពេញដៃ​ក្លាយ​ផ្តាច់ការ​
​ឈ្នានីស​ហិង្សា​ថា​សេរី​
​ចិត្ត​គ្មាន​ស្មោះត្រង់​ថា​ភក្តី​
​ធ្វើ​អ្វី​ឱ្យ​ល្បី​ធ្វើ​តាមចិត្ត ។​
-​ផ្តល់​សិទ្ធិ​ចិត្ត​រឹត​បង្ហាញ​ច្បាស់​
​ផ្តេសផ្តាស​តែ​អ្វី​ខាង​គាប​ត្បិត​
​ខ្លួន​ទាប​ចិត្ត​លូត​ហួស​កម្រិត​
​ស្នេហ៍ស្និទ្ធ​សាង​បាប​ថា​មេត្តា ។​
-​ល្បិច​ល្បួង​រក​លេស​ច្រើន​ហួស​ល្បុង​
​​បិទបាំង​ជិតស្លុង​ខ្វាក់​នេត្រា​
​ឃុបឃិត​ពង្វក់​ឈ្លក់​បញ្ហា​
​នរណា​រស់​ស្លាប់​កុំ​ខ្ចី​ខ្វល់ ។​
-​អ្វី​ចុះ​ឱ្យតែបាន​អញ​ខ្ពស់​
​ចន្ទល់​ស័ក្តិយស​ឡើង​ច្រាសខ្យល់​
​មាន​លុយ​ចេញចូល​ឥត​កង្វល់​
​ខ្វះ​លុយ​កុំ​ឆ្ងល់​ចេញ​ឱ្យ​ឆ្ងាយ ។​
-​រាគៈ​ទោសៈ​មោហៈ​ក្តី​
​ឋានសួគ៌​លោកិយ​ថ្មី​សប្បាយ​
​អំណាច​ឆ្ងាញ់​ណាស់​គ្មាន​ខ្វល់ខ្វាយ​
​​ហ៊ឺហា​ឆើតឆាយ​គ្រប់ទិសទី​...​។​
-​ចិត្ត​គិត​ច្នោះ​គួរ​អនិច្ចា​!​
​សេចក្តី​ទុក្ខា​ពុំ​ផុតពី​
​រាគៈ​ទោស​មោហ៍​អគ្គី​
​ឆាបឆេះ​ជាន់ឈ្លី​ភ្លេច​ពាក្យ​បន់ ។​
-​ឱ​!​ចិត្ត​ឈប់​លោភ​ហួសពេក​ពិត​
​ក្រែងលោ​ជីវិត​គ្រោះអាសន្ន​
​សូន្យ​រូប​សូន្យ​ចិត្ត​អ្វី​ឆ្អែតឆ្អន់​?​
​សូម​បន់ព្រះ​ជួយ​អង្វរ​ចិត្ត​...​។​
ឡេវ កក្កដា

ក្រីក្រ




ក្រីក្រ
-​ក្រីក្រ​អត់បាយ​​កូន​ឪពុកម្តាយ​​កាយ​ស្ទើរ​មរណា​
​ស្រូវប្រាំង​គ្មាន​ធ្វើ​​​ខូច​ស្រូវវស្សា​​ជីវិត​ខ្លោចផ្សា​
​ពឹង​អ្នកណា​បាន ។​
-​ក្រីក្រ​អត់​ប្រាក់​​ញើស​ហូរ​សស្រាក់​​​ចាក​ឆ្ងាយ​ទី​ឋាន​
​ប្រឹង​គ្រប់​ច្រកល្ហក​​​រក​ទទួលទាន​​ព្រោះតែ​រោគ​ឃ្លាន​
​ឥត​មាន​ពេល​ល្ហែ ។​
-​ក្រីក្រ​អត់​ប្រាក់​​បញ្ចាំ​បណ្តាក់​​ទ្រព្យ​កេរ្តិ៍​ដីស្រែ​
​ទិញ​ម៉ូត​ឌុប​​​យប់​ចោរ​ដើរ​ក្បែរ​​​ថ្ងៃ​ខ្លាច​កញ្ចែ​
​ប៉ូលិស​ហៅ​ផាក ។​
-​ក្រីក្រ​អត់​ផ្ទះ​​បើ​សង់​ផ្តេសផ្តាស​​​ច្បាស់​ជា​ពិបាក​
​ជម្រក​ស្នាក់នៅ​​រុះរើ​ឥត​ស្រា​ក​​ខ្ទម​តូច​តោកយ៉ាក​
​ម្ចាស់​ទុក្ខ​កង្វល់ ។​

តូច រំលឹក​

ភ្លៀង​


ភ្លៀង​


-​វស្សា​មក​ដល់​ភ្លៀង​ធ្លាក់​ពី​មេឃ​​                                ហូរ​ចូល​បឹង​ព្រែក​ចែក​តាម​ប្រឡាយ​​
ដំណាំ​គ្រប់​មុខ​លូតលាស់​ត្រសាយ​​                           ភូមិ​ស្រុក​ជិត​ឆ្ងាយ​ត្រូវការ​ភ្លៀង​ណាស់ ។
-​កសិករ​ត្រេកអរ​ភ្លៀង​ធ្លាក់​នៅ​ស្រែ                           ​​​ធ្លាក់​ជាប់​ហូរហែ​ក្នុង​ខែ​ភ្ជួរ​រាស់                       ​​អ្នកស្រុក​រៀបចំ​នង្គ័ល​រនាស់                                       ​​ខ្លាច​ទឹក​ហួត​អស់​ខ្សោះ​រីង​ទៅវិញ ។
-​តែ​អនិច្ចា​ភ្លៀង​ត្រូវ​អភ័ព្វ                                            ​​ពេល​ធ្លាក់​ស្រោចស្រព​នៅ​ក្រុងភ្នំពេញ​​
គេ​ទុក​ឱ្យ​ភ្លៀង​ជន់​គ្មាន​ច្រកចេញ                              ​​ភ្លៀង​សែន​ទោម្នេញ​គ្មាន​លូ​ហូរ​ចូល ។
-​ជួប​រឿង​បែប​នេះ​ភ្លៀង​តូចចិត្ត​ណាស់​​                      គេ​ឱ្យ​ភ្លៀង​ស្ទះ​ចំ​ក្រុង​បណ្តូល​​
គេ​ថា​ក្រុង​ល្អ​ទេសចរ​ចេញ​ចូល​​                                 តែ​មិន​ប្រមូល​ភ្លៀង​ចេញ​ឱ្យ​ទាន់ ។​
-​ភ្លៀង​ធំ​ម្តងៗ​ទុក​ឱ្យ​ទឹក​នៅ                                       ​​ហៀរហូរ​លិច​ផ្លូវ​ដូច​ទឹកជំនន់
​​លាយ​នឹង​សំរាម​កខ្វក់​ពេកពន់​​                                   ឈឺ​រាក​ក្តៅ​គ្រុន​ទើប​នាំគ្នា​ច្បាំង ។​
-​អភ័ព្វ​អ្វី​ម្ល៉េះ​ឱ​លោក​ភ្លៀង​អើយ​​                                 ភ្លៀង​ធ្លាក់​ឱ្យ​ហើយ​ក្រុង​ទុកជា​ខ្មាំង
​​តែ​នៅ​ឯ​ស្រែ​គេ​ចូល​ចិត្តខ្លាំង                                      ​​ពេលណា​ភ្លៀង​រាំង​ទាន់​ទាំង​ទុក្ខព្រួយ ។​
​                                                                                               
តូច រំលឹក

ជំងឺ​ចម្លែក​


ជំងឺ​ចម្លែក​
-​ជំងឺ​ចម្លែក​កើត​ប្លែក​លើ​មនុស្ស​​ចម្លង​សាយសុស​ផុស​ក្នុងសង្គម​
​តូច​ស៊ី​ដោយ​តូចធំ​ស៊ី​ដោយ​ធំ​​ស៊ី​ហើយ​បន្លំ​ជូ​តមាត់​ស្អាត​ធេង ។​
-​ជំងឺ​ចម្លែក​រសាត់​ចូល​ភ្នែក​​ចេះ​តែ​ក្រឡេកឃើញស្រីក្មេងៗ​
​ស្រើប​នឹង​សម្ផស្ស​ស្រស់​នឹង​សំឡេង​​​ធ្វើ​ឱ្យ​វង្វេង​ភ្លេច​អស់​ផៅ​ញាតិ ។​
-​ជំងឺ​ចម្លែក​រសាត់​ចូល​មាត់​​បេះ​ប៊ួយ​ជូរ​ចត់​បូញបត់​ស៊ក​សៀត​
​ចាក់ចូច​ឆ្កឹះឆ្កៀល​ចង្អល់​ចង្អៀត​​ឱ្យ​គេ​ប៉ើង​ខ្ទាត​ខ្លួន​ឯង​ឡើង​ខ្លា ។​
-​ជំងឺ​ចម្លែក​រសាត់​ចូល​ដៃ​​ចូលចិត្ត​ពេក​ក្រៃ​រឿង​ហត្ថលេខា​
​ស៊ី​ញេញាប់ដៃ​ទាំង​ធ្មេច​នេត្រា​​ដើម្បី​ប្រាថ្នា​លាភ​ផ្គាប់​ស្នេហ៍ស្និទ្ធ ។​
-​ជំងឺ​ចម្លែក​រសាត់​ចូល​ជើង​​ហ៊ាន​ដើរ​លើ​ភ្លើង​បំពាន​ច្បាប់​ក្រឹត្យ​
​រៀនសូត្រ​ច្បាប់​ហើយ​យក​ច្បាប់​ទ្រាប់​ក្តិត​​ច្បាប់​ក្រៀម​ក្រ​ពិត​ស្វិត​រាប​ដរាប ។​
-​ជំងឺ​ចម្លែក​រសាត់​ចូល​មិត្ត​​ហ៊ានស៊ី​លើ​មិត្ត​ចិត្ត​ដូច​ព្រាយ​អា​ប​
​បឺត​ឈាម​បៀម​ព្រួស​លើ​ផ្កា​កុលាប​​​បោះពួយ​ឆក់​ឆាប​លាភ​ជ័យ​សក្តា ។​
-​ជំងឺ​ចម្លែក​សាយភាយ​ពេញពាស​​មុខ​ជា​វិនាស​រាស្ត្រ​កើត​ឈឺផ្សា​
​សង្គម​ជាតិ​ខ្មែរ​សង្ឃឹម​ស្រស់ថ្លា​​រង​ទុក្ខ​តក្កមា​ពេលណា​ទើប​បាត់ ។​
តូច រំលឹក​

Ramayana - The Epic