រស់អាយុវែងឲ្យមានន័យ ស្លាប់អាយុខ្លីត្រូវសំខាន់
2012-01-31
និពន្ធដោយ ផេង សូភ័ណ សហរដ្ឋអាមេរិក
១. ខ្លាតោពេលស្លាប់គេយកស្បែក តុបតែងមួយផ្នែកប៉ែករចនា
តាំងតែងលំអក្នុងទិវា សម្រាប់ប្រជាមើលកម្សាន្ត។
តាំងតែងលំអក្នុងទិវា សម្រាប់ប្រជាមើលកម្សាន្ត។
២. ដំរីយកភ្លុកទុកតាំងតែង លំអផ្សេងៗពេលមានការ
មានតូចមានធំក្នុងពន្លា ដល់អ្នកគ្រប់គ្នាឲ្យបានយល់។
មានតូចមានធំក្នុងពន្លា ដល់អ្នកគ្រប់គ្នាឲ្យបានយល់។
៣. ដំរីតោខ្លានាមជាសត្វ ស្លាប់ហើយមិនបាត់សល់សំណៅ
ទោះបីខ្លួនស្លាប់លាលោកទៅ សំណាកសល់នៅជាសំគាល់។
ទោះបីខ្លួនស្លាប់លាលោកទៅ សំណាកសល់នៅជាសំគាល់។
៤. ដើមឈើយកខ្លឹមមកចាត់ចែង គ្រឿងសំអាងតែងក្បាច់រចនា
ជារូបចម្លាក់ទូថូផ្កា តុគ្រែនានាតាមតម្រូវ។
ជារូបចម្លាក់ទូថូផ្កា តុគ្រែនានាតាមតម្រូវ។
៥. ទោះជាកាប់ចាំងបែងជាកង់ ឆ្លាក់ឆ្វៀលកោងត្រង់ថែមដុសខាត់
គង់សល់ដើមដានមិនសូន្យបាត់ ឈើខ្លឹមល្អពិតដល់អ្នកប្រើ។
គង់សល់ដើមដានមិនសូន្យបាត់ ឈើខ្លឹមល្អពិតដល់អ្នកប្រើ។
៦. បក្សីមានស្លាបអាចហោះហើរ ចំណែកដើមឈើមានសំបក
មនុស្សមានឆន្ទៈពេលកើតមក ខិតខំរិះរកគ្រប់កិច្ចការ។
មនុស្សមានឆន្ទៈពេលកើតមក ខិតខំរិះរកគ្រប់កិច្ចការ។
៧. ចុះបើអង្គអញធាតុជាមនុស្ស យល់ដឹងត្រូវខុសនោះយ៉ាងណា
មានអ្វីបន្សល់ផ្ដល់លោកា ដូចដំរីខ្លាតោដើមឈើ។
មានអ្វីបន្សល់ផ្ដល់លោកា ដូចដំរីខ្លាតោដើមឈើ។
៨. រស់អាយុវែងឲ្យមានន័យ ស្លាប់អាយុខ្លីត្រូវសំខាន់
កុំស្លាប់ដូចពស់គ្រោះឡានជាន់ អាយុវែងគ្រាន់ដូចកង្កែប៕
កុំស្លាប់ដូចពស់គ្រោះឡានជាន់ អាយុវែងគ្រាន់ដូចកង្កែប៕
No comments:
Post a Comment